១០ឆ្នាំមកនេះ សមាជិក Girls' Generation តែងធ្វើទង្វើនេះដើម្បីការពារ Sunny
- 2017-08-17 04:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ឆ្នាំមកនេះ សមាជិក Girls' Generation តែងធ្វើទង្វើនេះដើម្បីការពារ Sunny
សមាជិកកំពូលក្រុមចម្រៀងកូរ៉េ Girls' Generation តែងនិយាយថាពួកគេស្រលាញ់គ្នាដូចប្អូន ហើយវាបានបង្ហាញតាមរយៈសកម្មភាពមួយនេះទៅកាន់សមាជិក Sunny។
តារាចម្រៀង Sunny ក្រុម Girls' Generation មិនបានលាក់បាំងទេថា កាលពីនៅក្មេងខ្ចី នាងព្រមទាំងគ្រួសារបានមានពេលវេលារស់នៅប្រទេសកូវ៉ែត នៅក្នុងកំឡុងពេលប្រទេសនេះមានសង្គ្រាម។ ខណៈពេលនោះ ស្រីស្អាតតូចច្រឡឹងនេះបានរស់នៅកណ្ដាលគ្រាប់បែក គ្រាប់ផ្លោងគ្រប់ប្រភេទដើម្បីរង់ចាំថ្ងៃត្រលប់មកប្រទេសកូរ៉េវិញ។ ស្នូរគ្រាប់កាំភ្លើង និងគ្រឿងផ្ទុះបានធ្វើឲ្យនាងតក់ស្លុតក្នុងរយៈពេលដ៏វែង។
ប្រាកដហើយថា គ្រប់សមាជិកទាំងអស់នៃក្រុមចម្រៀងខាងលើអ្នកណាក៏ដឹងពីការភ័យខ្លាចរបស់មិត្តរួមក្រុមរបស់់ខ្លួនដែរ។ ហើយច្បាប់មួយថា រាល់ពេលមានបាញ់កាំជ្រួច សមាជិកណាដែលនៅជិត Sunnyជាងគេ អ្នកនោះនឹងត្រូវជួយខ្ទប់ឲ្យនាង។ តាំងពីថ្ងៃបង្ហាញមុខផ្លូវការ មកដល់ពេលបច្ចុប្បន្នគឺមានរយៈពេល១០ឆ្នាំហើយ តែសកម្មភាពនេះពិតជាធ្វើឲ្យអ្នកគាំទ្រមើលហើយកក់ក្ដៅខ្លាំងណាស់៕