ជប៉ុន ចេញលក់អាវយឺត ជួយឲ្យស្រីៗពាក់ទៅ មានដើមទ្រូងធំ
- 2017-08-15 09:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ចេញលក់អាវយឺត ជួយឲ្យស្រីៗពាក់ទៅ មានដើមទ្រូងធំ
អាវយឺត ដែលជួយឲ្យនារីៗមានដើមទ្រូងធំ ដោយមិនចាំបាច់ធ្វើអ្វី ពោលគឺគ្រាន់តែពាក់វា បានចាប់ផ្ដើមដាក់លក់នៅឯប្រទេសជប៉ុន ដោយផ្ដល់ឲ្យនារីៗដែលមានដើមទ្រូងតូច នូវសង្ឃឹម និងជំនឿចិត្ត ហើយចំណាយតិច និងមិនចាំបាច់ឆ្លងកាត់ ការវះកាត់ទៀតផង។
ទោះបីជាយ៉ាងណា បច្ចេកវិទ្យានៅពីក្រោយអាវយឺត របស់ក្រុមហ៊ុន ekoD Works នេះ មិនមានភាពស្មុគស្មាញអ្វីឡើយ ព្រោះវាគ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ហេតុផលនេះ ក្រុមហ៊ុន ekoD Works បានលក់អាវ Illusion Grid ដែលផលិតចេញពីកប្បាសធម្មជាតិនេះ ក្នុងតម្លៃត្រឹមតែ ៣ ៨៨៨ យ៉េន ឬ ៣៥ ដុល្លារប៉ុណ្ណោះ៕