Jun Jihyun ទោះមានផ្ទៃពោះកូនទី២មែន តែសម្រស់រឹតតែស្អាតលើសដើម
- 2017-08-14 02:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jun Jihyun ទោះមានផ្ទៃពោះកូនទី២មែន តែសម្រស់រឹតតែស្អាតលើសដើម
មានទម្ងន់នៅខែទី៤ តារាសម្ដែងល្បីឈ្មោះ Jun Jihyun បានបង្អួតសម្រស់នៅគ្របទស្សនាវដ្ដីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១១ខែសីហាកន្លងទៅនេះ ទស្សនាវដ្ដី Single ទើបតែបញ្ចេញកម្រងរូបភាពថ្មីរបស់តារាសម្ដែងជួរមុខ Jun Jihyun ក្នុងឱកាសនាងក្លាយជាតារាគ្របមុខថ្មីរបស់ខ្លួន។ បើទោះបីជាមានទម្ងន់បាន៤ខែក៏ដោយតែគេសង្កេតឃើញថាតួរឿង "My Love From the Star” នៅតែស្រស់ស្អាតគ្មានអ្វីផ្លាស់ប្ដូរឡើយ។
អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថាក្នុងការពពោះលើកទី២នេះ តារាស្រីអាយុ៣៥ឆ្នាំ ស្អាតជាងកាលមានផ្ទៃពោះកូនដំបូងទៅទៀត៕