អាយុ​កាន់​តែ​ច្រើន ស្រី​ៗ​ក៏គួរ​តែ​​ប្រាប់​ខ្លួន​ឯង​ពី​រឿង​ទាំង​នេះ​ដែរ!

  • 2017-08-09 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​ចេះ​តែដើរ​ទៅ​មុខ អាយុ​ក៏​កាន់​តែ​ច្រើន​ទៅ​ៗ តែ​មាន​ដែរ​សួរ​ខ្លួន​ឯង​អត់​ថា​អាយុុ​ប៉ុណ្ណឹង​ហើយ​មាន​អី​ខ្លះ​សម្រាប់​ខ្លួន​ឯង? ហើយ​បាន​ធ្វើ​អី​ខ្លះ​សម្រាប់​ជីវិត​ក្នុង​វ័យ​នេះ? បើ​អ្នក​គិត​ថា​ខ្លួន​ឯង​នៅ​ទទេរ​ស្អាត​នោះ អ្នកគួរ​តែ​ប្រាន និង បង្រៀន​ខ្លួន​ឯង​ពី​រឿង​ទាំង​នេះ ៖

១. បោះចោលទំនាក់ទំនង​ស្នេហា​ណា​ដែល​គ្មាន​​បាន​ការ ៖​ មិន​ដឹង​ថា​ត្រូវ​ទុក​ធ្វើ​អី​ទេ បើ​គ្មាន​ប្រយោជន៍​ផង​នោះ។ បើ​អ្នក​ទទួល​បាន​អារម្មណ៍​គ្មាន​ក្ដី​សុខ​ពី​ស្នេហា​អ្នក​នោះ​ទេ​ អ្នក​គួរ​តែ​ច្រាន​វា​ចោល​ទៅ​។​ ហេតុអ្វី​អ្នក​ត្រូវ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ?​ ​​

២. ធ្វើ​ខ្លួន​ឲ្យ​សកម្ម ៖​ ជា​វ័យ​មួយ​ត្រូវ​មាន​សកម្មភាព​ជា​ច្រើន មិន​មែន​អង្គុយ​មួយ​កន្លែង​ជាមួយ​ភាព​ខ្ជិល​ច្រអូស​នោះ​ទេ។ អ្នក​ត្រូវ​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ ហើយ​នឹង​បំពេញ​នូវ​ក្ដី​ស្រមៃ​ដែល​​ខ្លួន​មាន​ ត្រូវ​ធ្វើ​ការងារ​មួយ​ដែល​អ្នក​ស្រឡាញ់​បំផុត​។

៣. សម្លឹង​រក​អភិវឌ្ឍ​ខ្លួន​ ៖​ ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​មក​ដល់​ពេល​នេះ​អ្នក​បាន​រីកចម្រើន​អី​ខ្លះ​ហើយ?​ កុំ​យក​ខ្លួន​ឯង​ទៅ​ធៀប​ជាមួយ​អ្នក​ដទៃ​ តែ​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​រាល់​ថ្ងៃ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ​ឬ​នៅ​​ ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីកចម្រើន​ ជាជាង​គិត​អាក្រក់​ពី​ខ្លួន​ឯង។

៤. ប្រឈម​នឹង​បញ្ហា​ ដោយ​រីករាយ​ ៖​ គ្មាន​ជីវិត​ណា​ដែល​ថា​មិន​ជួប​បញ្ហា​បោះ​ទេ ដូច្នេះ​អាយុ​ប៉ុណ្ណេះ​ហើយ​បើ​អ្នក​នៅ​តែ​គេចវេះ​ពី​បញ្ហា​ទៀត​ នោះ​វា​មិន​សម​នឹង​វ័យ​របស់​អ្នក​ទេ​ អ្នក​ត្រូវ​ចេះ​ប្រឈមមុខ​​នឹង​បញ្ហា​ហើយ​ដោះស្រាយ​វា​ដោយ​រីករាយ​ ព្រោះ​នេះ​គឺជា​ជីវិត។

៥. កុំ​សូវ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ច្រើន​ពេក ៖​ បើ​អ្នក​គិត​តែ​ខ្វល់​ពី​គំនិត​អ្នក​ដទៃ​ នោះ​មិន​ដឹង​ថា​ថ្ងៃ​ណា​អ្នក​ជោគជ័យ​ ឬ សប្បាយ​ចិត្ត​នោះ​ទេ​ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​គំនិត​ខុស​គ្នា​ ដូច្នេះ​អ្នក​មិន​អាច​ផ្គាប់​ចិត្ត​គេ​ត្រូវ​គ្រប់​គ្នា​ឡើយ ហើយ​កើត​មក​ក៏​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​គេ​ដែរ។

៦. ចេះ​បដិសេធន៍ ​៖​ មាន​អី​ត្រូវ​ខ្លាច​គ្រាន់​តែ​បដិសេធន៍​​នូវ​អ្វី​ដែល​អ្នក​មិន​ពេញ​ចិត្ត។ អ្នក​ត្រូវ​ចេះ​រៀន​និយាយ​ពាក្យ​ថា​ «ទេ» នៅ​ពេល​ដែល​អ្នក​មិន​ពេញចិត្ត​ មិន​ចូលចិត្ត​ អ្វី​មួយ​ នៅ​កន្លែង​ធ្វើ​ការ​ ក៏ដោយ​ ក្នុង​ការ​ទំនាក់​ទំនង​ក៏​ដោយ អ្នក​ត្រូវ​តែ​ហ៊ាន​​និយាយ ហ៊ាន​ប្រាប់​ទៅ​ពួក​គេ​វិញ​។

៧. ខ្វល់​ពី​ខ្លួន​ឯង​ ខ្វល់​ពី​គ្រួសារ ៖​ មនុស្ស​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​​នោះ​គឺ​ខ្លួន​ឯង​ និង​ គ្រួសារ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​អ្នក​។​ ត្រូវ​ថែរក្សា​សុខភាព​ខ្លួន​ឯង​ និង​ ព្យាយាម​មើល​ថែរក្សា​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ លើក​មុខមាត់​ឲ្យ​គ្រួសារ។

៨. កាត់​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ចេញ​ពី​ជីវិត​អ្នក​ ៖​ ត្រូវ​ចេះ​ដក​ចេញ​នូវ​មនុស្ស​ដែល​អត់​ប្រយោជន៍​សម្រាប់​អ្នក​​ មនុស្ស​ដែល​ចាំ​តែ​រិះគន់​អ្នក​ មនុស្ស​ដែល​មិន​អបអរ​នូវ​ការ​ជោគជ័យ​របស់​អ្នក​ មនុស្ស​ដែល​តែង​នាំ​ភាព​ស្មុគស្មាញ​ដល់​អ្នក​ ព្រោះ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ដែល​អាច​បំផ្លាញ​ជីវិត​អ្នក​។

អាយុ​កាន់​តែ​ច្រើន​ ​អ្នក​កាន់​តែ​ត្រូវ​រឹង​មាំ មិន​មែន​ទន់​ជ្រាយ​ឡើយ។​ កុំ​បាន​តែ​អាយុ​ហើយ​គ្មាន​បាន​ធ្វើ​នូវ​រឿង​ដែល​ល្អ​អ្វី​សោះ​នោះ​៕

ចុចអាន៖៥ វិធី​​ជួយ​ខ្លួន​ឯងបាន​សម្រាក ​ពី​ភាព​ហត់​នឿយ​​ទាំង​ឡាយ​ដែល​ចូល​មក​ក្នុង​ជីវិត

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម