ពិតទេ Park Bom ស្អុយឈ្មោះព្រោះប្រើប្រាស់គ្រឿងញៀន?

  • 2017-08-06 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អតីត​សមាជិក​ក្រុម​រាំ ​2ne1 ​នាង​ Park​ Bom ​បាន​ចេញ​មុខ​ទម្លាយ​ការ​ពិត​ក្រោយ​រឿង​អាស្រូវ​កាល​ពី​ឆ្នាំ ២០១៤​ ដែល​ចោទ​ថា​នាង​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

កាល​ពី​ថ្មី​ៗ​នេះ​នៅ​លើ​គណនី ​Instagram ​របស់​ខ្លួន​ Park Bom បាន​បក​ស្រាយ​ការ​ពិត​ចំពោះ​រឿង​អាស្រូវ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​របស់​នាង​យ៉ាង​ពេញ​ទំហឹង​កាល​ពី​ឆ្នាំ​ ២០១៤​ នោះ​ថា​វា​គឺ​ជា​ការ​យល់​ច្រលំ​ទាំង​ស្រុង​ នាង​មិន​បាន​ចួល​ខ្លួន​ទៅ​ប្រលូក​ជាមួយ​គ្រឿង​ញៀន​ដូច​ដែល​សារ​ព័ត៌មាន​បាន​ចុះ​ផ្សាយ​នោះ​ទេ​។ Park​ Bom​ ក៏​បាន​រៀប​រាប់​បន្ថែម​ថា​៖ «ខ្ញុំ​ចង់​លុប​ចោល​ភាព​យល់​ច្រលំ​ទាំង​ប៉ុន្មាន​ឱ្យ​អស់ ​ព្រោះ​គ្រប់​សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ»​។

Instagram live video របស់ Park Bom

គួរបញ្ជាក់​ផង​ដែរ​ថា ​កាល​ពី​ឆ្នាំ ​២០១០​កន្លង​ទៅ ​Park Bom​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​រឿង​រត់​ព័ន្ធ​សារធាត​ញៀន​ប្រភេទ​ ហ្វេតាមីន​ពី​សហរដ្ឋ​អាមេរិក​ចូល​មក​កាន់​ប្រទេស​កូរ៉េ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម