មើលតែទម្លាប់គេង ក៏អាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបានដែរ!
- 2017-08-01 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែទម្លាប់គេង ក៏អាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបានដែរ!
ធ្លាប់សម្គាល់មើលដែរទេ តើអ្នកតែងតែមានកាយវិការបែបណាខ្លះនៅពេលគេង? ឥរិយាបថទាំងឡាយដែលអ្នកមិនសូវបានចាប់អារម្មណ៍ដូចជា គេងត្រង់ខ្លួនឬ គេងអង្កុញជើងក៏អាចជាការកត់សម្គាល់ខ្លះៗ ដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ ខាងក្រោមនេះជាការបកស្រាយចំពោះឥរិយាបថនៃការគេងទាំង ៥ ៖
១. គេងអង្កុញជើង៖ អ្នកជាមនុស្សដែលមិនឆាប់ឆេវឆាវ ហើយតែងតែសម្រេចអ្វីមួយដោយផ្អែកលើហេតុផលជាធំ។ ម្យ៉ាងទៀតបើទោះបីជាមានទុក្ខលំបាកកម្រិតណាក្តី អ្នកនៅតែអាចរក្សាស្នាមញញឹមយ៉ាងល្អឥតខ្ចោះបានដដែល ដោយគ្មាននរណាម្នាក់អាចចាប់អារម្មណ៍ដឹងថាអ្នកកំពុងពិបាកចិត្តឡើយ។
២. រួញខ្លួនត្បុលរកក្បាលជង្គង់៖ ឥរិយាបថនេះបញ្ជាក់ថាអ្នកជាមនុស្សដែលត្រូវការភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំង ប៉ុន្តែភាគច្រើនចូលចិត្តគេចវេសពីបញ្ហាច្រើនជាងការប្រឈមមុខដោះស្រាយដោយខ្លួនឯង។
៣. គេងផ្កាប់មុខឆ្កាងដៃជើង៖ បញ្ជាក់ថាអ្នកជាមនុស្សដែលចូលចិត្តដឹកនាំអ្នកដទៃ ហើយតែងតែមានគំនិតបង្កើតថ្មីជានិច្ច។ មិនតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយដោយមានការគ្រោងទុកមុន និងមានទំនួលខុសត្រូវខ្ពស់។
៤. គេងផ្ងារ៖ អ្នកជាមនុស្សដែលចូលចិត្តគិតវិជ្ជមាន ប៉ុន្តែមិនមានគំនិតលម្អៀងទេពោលគឺចូលចិត្តដើរផ្លូវកណ្តាល។ បើទាក់ទងជាមួយរឿងការងារវិញ អ្នកជាមនុស្សដែលមានភាពអំនត់ រឹងប៉ឹង និងមិនងាយបែកសមាធិឡើយ។
៥. គេងត្រង់ខ្លួនភ្លឹង៖ អ្នកជាមនុស្សដែលមានចរិតដាច់អហង្ការខ្លាំង មិនចូលត្តរញ៉េរញ៉ៃស៊ាំញ៉ាំច្រើន ហើយទាមទារឱ្យមានហេតុផលដែលសមស្របទើបអាចទទួលយកបាន៕
ចុចអាន៖មើលតែរបៀបកាន់ដៃក៏អាចទាយដឹងថា គូស្នេហ៍ស្រឡាញ់គ្នាខ្លាំងដល់កម្រិតណាដែរ!