មើលតែរបៀបកាន់ដៃក៏​អាចទាយដឹងថា គូស្នេហ៍​ស្រឡាញ់គ្នាខ្លាំងដល់កម្រិតណាដែរ!

  • 2017-07-31 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ​ទាំង​ឡាយ​ ធ្លាប់​បាន​កាន់​ដៃ​គ្នា​ដើរ​លេង​ប៉ុន្មាន​ដង​ហើយ​? ជា​ទូទៅ​របៀប​នៃ​ការ​កាន់​ដៃ​គ្នាគឺ​មាន​ច្រើន​បែប ​ហើយ​អ្នក​ក៏​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ដែរ​ថា កាយ​វិការ​ទាំង​នោះ​បង្ហាញ​ពី​អត្តចរិត​បុគ្គល​យ៉ាង​ម៉េច​ខ្លះ​។ ខាង​ក្រោម​នេះ​ជា​កាយ​វិការ​កាន់​ដៃ​ទាំង​ ៥ ដែល​អាច​សម្គាល់​ពី​ទំនាក់ទំនងក្នុងផ្លូវស្នេហា​របស់​ដៃគូទាំង​សង​ខាង​៖

១. បាត​ដៃ​ផ្អឹប​ចូល​គ្នា៖​ កាយ​វិការ​នេះ​បញ្ជាក់​ថា​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​គឺ​ជា​ក្តី​ស្រឡាញ់​កើត​ចេញ​ពី​ចិត្ត​ពិត​ៗ ​មិន​មែន​ជា​ក្តី​ស្រឡាញ់​បែប​តណ្ហា​នោះ​ទេ​។

២. ឆ្លាស់​ម្រាម​ដៃ​ចូល​គ្នា​៖ បញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​របស់​ដៃ​គូ​ទាំង​សង​ខាង ​ហើយ​វា​ជា​ស្នេហា​ដែល​មាន​ភាព​រឹង​មាំ​។

៣. កាន់​ម្រាម​ដៃ​៖ បញ្ជាក់​ថា​ដៃ​គូ​ទាំង​ពីរ​មាន​ភាព​ឯករាជ្យ​ដូច​គ្នា និង​ចេះ​គោរព​រឿង​ផ្ទាល់​ខ្លួន​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។

៤. កាន់​ប្រអប់​ដៃ​និង​អោប​ក​ដៃ​៖ អ្នក​ទាំង​ពីរ​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​រឿង​ស្នេហា​ហើយ​មិន​ងាយ​មាន​ចិត្ត​ងាក​រេ​ពី​គ្នា​ឡើយ។

៥. កៀក​ដៃ​៖ បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ចំពោះ​រឿង​ស្នេហា ហើយ​​ក៏​ជា​មនុស្ស​ដែល​ប្រច័ណ្ឌ​ហួង​ហែង​ខ្លាំង​ផង​ដែរ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម