Rihanna ថា​រូបរាង​ធាត់ ធ្វើឲ្យ​នាង​មាន​អារម្មណ៍​សិចស៊ី និង​ជឿជាក់​ជាង​មុន

  • 2017-07-31 06:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជាច្រើន​តែង​យល់​ថា​ការ ភាព​ធាត់​ធ្វើឲ្យ​ពួកគេ​បាត់បង់​ភាព​សិចស៊ី និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ តែ​ផ្ទុយ​ទៅ​វិញ Rihanna បែរ​ជា​និយាយ​ថា រូបរាង​របស់​នាង​ពេល​នេះ ធ្វើឲ្យ​នាង​មាន​អារម្មណ៍​កាន់តែ​សិចស៊ី និង​ជឿជាក់​ជាង​មុន​ទៅ​ទៀត។

ពេល​ម្ចាស់​បទ "We Found Love " បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​រឿង "Valerian" ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន Rihannaបាន​ស្លៀក​សំលៀកបំពាក់​ពណ៌​ផ្កា​ឈូក​ជា​ម៉ាក​ថ្មី​របស់ Prada ឆ្នាំ ២០១៧ នេះ។ ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូប​នោះ​បាន​ប្រាប់ Hollywood Life  នាង​ពេញ​ចិត្ត​ជាមួយ​រូបរាង​នៅ​ពេល​នេះ​ខ្លាំង​ណាស់។ ប្រភព​បាន​បន្ត​ថា "Rihanna សប្បាយ​ចិត្ត និង​មាន​អារម្មណ៍​សិចស៊ី ព្រម​ទាំង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន​ទៅ​ទៀត​ជាមួយ​រូបរាង​ធាត់​របស់​នាង។ នាង​គិត​ថា​នាង​មើល​ទៅ​អស្ចារ្យ ហើយ​មិន​ផ្លាស់ប្ដូរ​សម្រាប់​នរណា​ម្នាក់​ឡើយ "។

Rihanna ត្រូវ​បាន​គេ​ដង​ថា​ទើប​ភ្ជាប់​ទំនាក់​ស្នេហា​ជាមួយ​អ្នក​ជំនួញ​លោក Hassan Jameel ដែល​ជា​កាលពី​ខែ​មុន ហើយ​អ្នក​ជំនួញ​អារ៉ាប៊ីសាអ៊ូឌីត ​រូប​នោះ ក៏​ចាត់​ទុក​នាង​ដូចជា​ព្រះនាង​ម្ចាស់ ទោះ​ជា​រូបរាង​បែប​ណា​ក៏​ដោយ៕

ចុចអាន៖សមាជិក​ក្រុម Wonder Girls កែ​មុខ​មើល​លែង​ស្គាល់

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម