សមាជិក​ក្រុម Wonder Girls កែ​មុខ​មើល​លែង​ស្គាល់

  • 2017-07-27 03:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​មុខ​ក្នុង​ពេល​ថ្មី​ៗ​នេះ ទម្រង់​មុខ​របស់​តារា​ចម្រៀង Sunmi អតីត​សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Wonder Girls បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ពេក។

កាល​ពី​ដើម​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង Sunmi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ Gimpo ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ការ​បង្ហាញ​មុខ​របស់​ម្ចាស់​បទ "Nobody” នៅ​ទី​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​កាសែត។ យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ជា​រូប​សម្បត្តិ​ប្រែប្រួល​របស់​នាង​ទៅ​វិញ។ គេ​សង្កេត​ឃើញ​ថា​មុខ​របស់​ស្រី​ស្អាត​អាយុ​២៥​ឆ្នាំ​ខុស​ពី​មុន​ស្រឡះ។ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា​នេះ​ប្រាកដ​ជា​មក​ការ​ប៉ះពាល់មុខ​កាំបិត​មិន​ខាន៕

រូប​ពី​មុន៖

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម