ស្ត្រីគួរដឹង ៥ ចំណុច​​នេះ​ឲ្យ​ច្បាស់ មុនទិញឧបករណ៍ពិនិត្យទឹកនោម

  • 2017-07-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ថា​ឧបករណ៍​ពិនិត្យ​ទឹក​នោម ​គឺ​ជា​វត្ថុ​ដែល​អាច​បញ្ជាក់​ថា​ពួក​គេ​កំពុង​មាន​ផ្ទៃ​ពោះ​ឬ​មិន​មែន ​ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ទេ​ស្ត្រី​គួរ​តែ​ដឹង​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទាក់​ទង​ជាមួយ​​ការ​ប្រើ​ប្រាស់ ​ក៏​ដូច​ជា​មុខ​ងារ​ផ្សេង​ៗ​របស់​វា​បន្ថែម​ទៀត​។

១. ប្រើ​ប្រាស់​វា​នៅ​ពេល​ព្រឹក

ប្រសិន​បើ​អ្នក​សង្ស័យ​ថា​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ​ អ្នក​គួរ​តែ​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ប្រើ​ប្រាស់​វា​នៅ​ពេល​ព្រឹក ​ព្រោះ​អ័រម៉ូន​ HCG ​ដែល​ផលិត​នៅ​ពេល​មាន​ផ្ទៃ​ពោះ​អាច​ប្រមូល​ផ្តុំ​គ្នា​បាន​ល្អ​ក្នុង​ទឹក​នោម​របស់​អ្នក​។

រូបតំណាង

**២. ឧបករណ៍​ដែល​មាន​តម្លៃ​ថ្លៃ​មិន​អាច​បញ្ជាក់​បាន​**

ទោះ​ជា​អ្នក​ទិញ​ឧបករណ៍​ពិនិត្យ​ទឹក​នោម​ដែល​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​វា​អាច​ផ្តល់​ទិន្នន័យ​ច្បាស់​លាស់​ជាង​ឧបករណ៍​ដែល​មាន​តម្លៃ​ថោក​ជាង​នោះ​ទេ​។

៣. ហេតុអ្វី​​លទ្ធផល​ម្តង​វិជ្ជមាន​ម្តង​អវិជ្ជមាន​?

ប្រសិន​បើ​សុខភាព​របស់​អ្នក​ប្រែ​ប្រួល ​ឬ​មាន​បម្លាស់​ប្តូរ​អ្វី​ម្យ៉ាង​នៅ​ក្នុង​រាង​កាយ​ នោះ​លទ្ធផល​នៃ​ការ​មាន​ផ្ទៃ​ពោះ​អាច​នឹង​ផ្លាស់​ប្តូរ​ទៅ​តាម​នោះ​ដែរ​។

រូបតំណាង

៤. ករណី​ដែល​ឃើញ​វិជ្ជមាន​ពេល​ធ្វើ​តេស្ត ​២ ​ឬ ​៣ ​លើក

នេះ​បញ្ជាក់​ថា​វា​មាន​ភាគ​រយ​ច្រើន​ដែលបង្ហាញ​ថា​​លទ្ធផល​នេះ​ពិត​ជា​ត្រឹម​ត្រូវ​។

៥. មិន​អាច​ជួយ​អ្វី​បាន​គ្រប់​គ្រាន់​

អ្នក​មិន​អាច​ជឿ​ជាក់​តែ​លើ់​លទ្ធផល​ដែល​ចេញ​ពី​ឧបករណ៍​នេះ​ទេ គួរ​តែ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បន្ថែម ​ព្រោះ​គ្រូពេទ្យ​នឹង​មាន​ការ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​បាន​ច្បាស់​ជាង​នេះ​៕

ចុចអាន៖មូលហេតុ​ធ្វើឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ ដែល​ម្តាយ​គ្រប់រូប​គួរតែ​ដឹង​

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម