៥ វិធី​​ជួយ​ខ្លួន​ឯងបាន​សម្រាក ​ពី​ភាព​ហត់​នឿយ​​ទាំង​ឡាយ​ដែល​ចូល​មក​ក្នុង​ជីវិត

  • 2017-07-25 07:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មិន​មែន​ជួប​តែ​រឿង​ល្អ​នោះ​ទេ ហើយ​ក៏​មិន​អាច​សប្បាយ​ចិត្ត​គ្រប់​ពេល​នោះ​ដែរ ពេល​ខ្លះ​យើង​ហត់​នឿយ​នឹង​រឿង​ដែល​មិន​ចង់​ជួប​តែ​ចេះ​តែ​ចូល​មក​ក្នុង​ជីវិត ដូច្នេះ​យើង​គួរ​តែ​ចេះ​ឲ្យ​ខ្លួន​ឯង​សម្រាកចេញ​ពី​ភាព​ស្មុគស្មាញ​ មិន​សប្បាយ​ចិត្ត​នោះ​ទៅ ៖

១. មើល​ពិភពលោក​ខាង​ក្រៅ ៖ គួរ​តែ​ចំណាយ​ពេល​ដើរ​ចេញ​ទៅ​ក្រៅ មើល​ការ​រស់​នៅ​ផ្សេង​ៗ​ដែល​អ្នក​មិន​ធ្លាប់​ជួប ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​អ្នក​មិន​ទាន់​បាន​ទៅ និង​រស់​នៅ​ជាមួយ​ជីវភាព​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់ ពេល​នោះ​អ្នក​នឹង​លែង​មាន​អារម្មណ៍​ថា​ហាត់​នឿយ​ជាមួយ​ជីវិត​ទៀត​ហើយ។

រូបតំណាង

**២. ល្អ​ចំពោះ​ខ្លួន​ឯង ៖** ដក​ខ្លួន​ចេញ​ពី​រឿង​រ៉ាវ​ដែល​មិន​ល្អ ដើម្បី​យក​ពេល​មើល​ថែ​ខ្លួន​ឯង ថែ​រក្សា​ខ្លួន និង ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​ឲ្យ​ខួរក្បាល និង ចិត្ត​ជ្រះ​ស្រឡះ​ជាមួយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត។

៣. ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ថ្មី ៖ ចេះ​ច្រៀង ចេះ​រាំ​ ចេះ​ហែល​ទឹក​អត់? បើ​នៅ គួរ​តែ​ចាប់​ផ្ដើម​សាក​ល្បង​រៀន​ពី​វា ព្រោះ​ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​កំពុង​ដើរ​ទៅ​មុខ​សាជាថ្មី​មិន​ខាន។

៤. ប្រើ​ពេល​ចុង​សប្ដាហ៍​របស់​អ្នក​ឲ្យ​មាន​តម្លៃ ៖ ​ប្រហែល​ពេញ​មួយ​សប្ដាហ៍​នេះ​អ្នក​ចំណាយ​ថាមពល ចំណាយ​ខួរ​ក្បាល​ច្រើន​ពេក​ហើយ ដូច្នេះ​គួរ​តែ​សម្រាក​ហើយ មិន​គួរ​យក​ពេល​ទៅ​គិត​រឿង​ការ​ងារ រឿង​អត់​ប្រយោជន៍​ទៀត​នោះ​ទេ គួរ​តែ​ចំណាយ​ពេល​នេះ ទៅ​លំហែ​កាយ ដើរ​ផ្សារ មើល​កុន ហែល​ទឹក ច្រៀង រាំ ដើម្បី​យក​កម្លាំង​បន្ត​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​ទៀត។

រូបតំណាង

៥. ដើរ​ចេញ​ពី​កន្លែង និង មនុស្ស​ដែល​អ្នក​មិន​ចង់​ជួប ៖ គេច​បាន​គួរ​តែ​គេច ព្រោះ​ពេល​ដែល​ជួប​មនុស្ស​ដែល​អ្នក​មិន​ចង់​ជួប​វា​គ្មាន​បាន​អី​មក​វិញ​ក្រៅ​ពី​ការ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​បើ​កន្លែង​នោះ​ជា​កន្លែង​ដែល​អ្នក​មិន​ចង់​នៅ គួរ​តែ​ចាក​ចេញ​បើ​អាច កុំ​ទ្រាំ​រហូត​ដល់​អ្នក​ស្អប់​ពិភពលោក​នេះ​ទាំង​មូល។

អាច​សម្រាក​បាន​គួរ​តែ​សម្រាក ព្រោះ​មិន​គួរ​ឲ្យ​ជីវិត​អ្នក​ពោរពេញ​ដោយ​រឿង​មិន​ល្អ​នោះឡើយ៕

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម