Rain បដិសេធចូលរួមពិធីជប់លៀងព្រោះប្រពន្ធចាំនៅផ្ទះ
- 2017-07-24 02:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rain បដិសេធចូលរួមពិធីជប់លៀងព្រោះប្រពន្ធចាំនៅផ្ទះ
មនោសញ្ចេតនារបស់កំពូលតារាចម្រៀងកូរ៉េ Rain មានចំពោះភរិយាបានធ្វើឲ្យកោតសរសើរជាខ្លាំង។
កាលពីពេលថ្មីៗនេះ តារាសម្ដែង និងចម្រៀងជួរមុខកូរ៉េ Rain បានមានវត្តមាននៅក្នុងកម្មវិធីផ្សព្វផ្សាយម៉ាកគ្រឿងសង្ហារិមរបស់ប្រទេសបារាំងមួយដែលមានបណ្ដាញចែកចាយនៅកូរ៉េ ដោយក្នុងនោះលោកជាអ្នកតំណាងឲ្យម៉ាកយីហោនេះ។
មុននោះដែរ គេក៏បានប្រទះឃើញប្រុសស្អាតរូបនេះ នាំប្រពន្ធរបស់ខ្លួន តារាសម្ដែង Kim Tae Hee មកជ្រើសរើសឥវ៉ាន់នៅ showroom របស់ម៉ាកនេះដែរ។ ក្រោយពេលកម្មវិធីផ្សព្វផ្សាយត្រូវបានបញ្ចប់ ម្ចាស់កម្មវិធីបានធ្វើពិធីជប់លៀងតូចមួយដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសរបស់ខ្លួន។
យ៉ាងណាក៏ដោយ តបតនឹងពាក្យអញ្ជើញនេះ តួរឿង "Full House” បានបដិសេធដោយបានប្រាប់ពីមូលហេតុថាប្រពន្ធកំពុងរង់ចាំនៅផ្ទះ។ "មួយរយៈពេលនេះ ខ្ញុំមិនសូវបានទៅផ្ទះព្រោះរវល់ជាប់ថតរឿងថ្មី។ ខ្ញុំមានអារម្មណ៍ថាមានកំហុសដែលមិនអាចចំណាយពេលច្រើនសម្រាប់ប្រពន្ធ។ ខ្ញុំមិនភ្លក់ម្ហូបនៅក្នុងកម្មវិធីព្រោះខ្ញុំគិតដល់ Tae Hee។ ខ្ញុំចង់ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារ។ ខ្ញុំកំពុងឃ្លានខ្លាំងណាស់ ប្រាកដជាញ៉ាំឆ្ងាញ់មិនខាន។ ថ្ងៃនេះជាខួបកំណើតរបស់ប៉ាខ្ញុំ ដូចនេះនាងកំពុងរង់ចាំខ្ញុំនៅផ្ទះ" Rain ចែករំលែក៕