ហេតុផល​ដែល​អ្នក​តែង​តែ​អស់​កម្លាំង​ ទោះបី​ជា​គេង​គ្រប់គ្រាន់​ក៏​ដោយ

  • 2017-07-21 07:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​ចេះ​តែ​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ការ​ធ្វើ​ការ ទោះ​បី​ជា​អ្នក​បាន​គេង​ស្កប់ស្កល់​ក៏​ដោយ។ ដឹង​ទេ​ថា​បញ្ហា​ទាំង​នេះ​មក​ពី​អ្វី? នោះ​គឺ​បណ្ដាល​មក​មក​ពី​បញ្ហា​ផ្សេង​ទៀត​ដែល​អ្នក​តែង​តែ​មើល​រំលង ដូចជា៖

១. មិន​សូវ​ហាត់​ប្រាណ ៖ បើ​អ្នក​មិន​សូវ​បាន​ហាត់​ប្រាណ​អ្នក​ក៏​មិន​សូវ​មាន​រាងកាយ​រឹង​មាំ​ដែរ ព្រោះ​ក្នុង​មួយ​ថ្ងៃ​អ្នក​សឹង​តែ​ចំណាយ​ពេល​ពាក់​កណ្ដាល​ក្នុង​ការ​ប្រកប​ការងារ​ទៅ​ហើយ ដូច្នេះ​បើ​អ្នក​មិន​បាន​ហាត់​ប្រាណ​ទៀត​នោះ​រាង​កាយ​អ្នក​នឹង​ធ្លាក់​ចុះ​ ទោះបី​អ្នក​គេង​បាន​គ្រប់​ក៏​ដោយ។

រូបតំណាង

**២. ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់ ៖** ការ​ញ៉ាំ​ទឹក​គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​សុខភាព ដូច្នេះ​បើ​អ្នក​កង្វះ​ការ​ទទួល​ទាន​ទឹក នោះ​វា​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ៗ គ្មាន​កម្លាំង​កំហែង។

៣. របប​អាហារ​មិន​បាន​ត្រឹម​ត្រូវ ៖ បើ​អ្នក​គ្មាន​របប​អាហារ​ត្រឹម​ត្រូវ​ និង គ្រប់​គ្រាន់​នោះ​ទេ នោះ​សុខភាព​អ្នក​នឹង​កាន់​តែ​ទ្រុឌទ្រោម​ទៅ​ៗ ព្រោះ​ក្នុង​មួយ​ថ្ងៃ​អ្នក​ត្រូវ​ប្រើ​ថាមពល​ច្រើន​ណាស់ ហើយ​បើ​អ្នក​តម​អាហារ និង មិន​សូវ​ញ៉ាំ​ទៀត​នោះ​វា​រឹត​តែ​ធ្ងន់ធ្ងរ។

រូបតំណាង

៤. កើត​ទុក្ខ និង ស្មុគស្មាញ​ច្រើន ៖ ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​កើត​មាន​ឡើង​ណាស់ ដូច្នេះ​បើ​អាច​កាត់​បន្ថយ និង គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​បាន​អ្នក​គួរ​តែ​ធ្វើ ព្រោះ​ការ​ដែល​មិន​សប្បាយ​ចិត្ត និង ស្មុគស្មាញ​ច្រើន​វា​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ និង ផ្លូវ​ចិត្ត​របស់​អ្នក​បាន បែប​នេះ​ហើយ​ទើប​រាង​កាយ​អ្នក​ក៏​អស់​ថាមពល​ទៅ​តាម​ហ្នឹង​ដែរ។

រូបតំណាង

៥. ជាត់​ស្ករ​ក្នុង​ខ្លួន​គ្មាន​តុល្យភាព ៖ អតុល្យភាព​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​ជា​មូលហេតុ​នៃ​កង្វះ​ថាមពល​របស់​អ្នក។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​ក្លាយ​ជា​អតុល្យភាព​ដោយ​សារ​តែ​របប​អាហារ​ដែល​អ្នក​មាន ដូច្នេះ​អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។

ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ព្រោះ​បើ​អ្នក​ធ្វេសប្រហែស អ្នក​នេង​អាច​មាន​បញ្ហា៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម