ឈុត​ប្រពៃ​ណី​កូន​ក្រមុំ​ស្អាត​ៗ​តាម​ប្រទេស​នៅ​​អាស៊ី​​រួម​ទាំង​កម្ពុជា​ផង​ពិត​ជា​ស្រស់​ស្អាត

  • 2017-07-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​និយាយ​ពី​ឈុត​ប្រពៃណី​សម្រាប់​កូន​ក្រមុំ​ស្អាត​ៗ​ពេល​រៀបការ​នោះ​គឺ​គ្មាន​អ្វី​ដែល​ចម្រុះ​ និង​ស្រស់​ស្អាត​ដូច​ប្រទេស​នៅ​អាស៊ី​​ទេ។ ទំនៀមទម្លាប់​នៅ​តាម​ប្រទេស​នីមួយ​ៗ​ក្នុង​តំបន់​នេះ​ពិត​ជា​ធ្វើ​ឲ្យ​កូន​ក្រមុំ​ទាំង​នោះ​មើល​ទៅ​ស្រស់​ស្អាត​ប្លែក​ជាក់ស្ដែង​ដូច​ជា​កូន​ក្រមុំ​នៅ​តាម​​ប្រទេស​ទាំង​ ៩ ខាង​ក្រោម​នេះ​អញ្ចឹង៖

១. កូរ៉េ៖​ ឈុត​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Hanbok សម្រាប់​កូរ៉េ​ខាង​ត្បូង​ និង​ Joseon-ot សម្រាប់​កូរ៉េ​ខាង​ជើង។

២. ឥណ្ឌា៖ ឈុត​កូន​ក្រមុំ​ត្រូវ​បាន​ហៅ​ថា​ Saree ដែល​មាន​ដល់​ទៅ​ ៥០០ ប្រភេទ​ផ្សេង​គ្នា​ឯណោះ។

៣. ចិន៖ សំលៀក​បំពាក់​កូន​ក្រមុំ​ត្រូវ​បាន​ហៅ​ថា Qipao ឬ Cheongsam​ ​ដែល​មាន​ពណ៌​ក្រហម​សុទ្ធ​តែ​ម្ដង។

៤. ជប៉ុន៖ Kimono ​និង​មួក​ពណ៌​ស​​​ត្រូវ​បាន​កូនក្រមុំ​ជប៉ុន​ស្លៀក​ពាក់​នៅ​ថ្ងៃ​រៀប​ការ។​

៥. ថៃ៖ ឈុត​កូន​ក្រមុំ​ត្រូវ​បាន​ហៅ​ថា​ Chut-Thai ដែល​ច្រើន​តែ​ប្រើ​ពណ៌​មាស។

៦. ម៉ុងហ្គោលី៖ សំលៀក​បំពាក់​កូន​ក្រមុំ​ម៉ុងហ្គោលី​ត្រូវ​បាន​ហៅ​ថា​ Deel ដែល​ផលិត​ចេញ​ពី​កប្បាស​​និង​សូត្រ​បញ្ចូល​គ្នា។

៧. កម្ពុជា៖ ឈុត​កូន​ក្រមុំ​និង​កូន​កំលោះ​តែង​តម្រូវ​ឲ្យ​ស្លៀក​ពណ៌​ស៊ី​គ្នា​ ហើយ​ជា​ទូទៅ​គេ​អាច​ដូរ​ច្រើន​ឈុត​ក្នុង​មួយ​ថ្ងៃ។ ពណ៌​ដែល​ប្រើ​ច្រើន​គឺ​ពណ៌​មាស។

៨. ឥណ្ឌូណេស៊ី៖ ដោយ​សារ​ប្រទេស​នេះ​មាន​ជនជាតិ​ច្រើន​ សំលៀកបំពាក់​ក៏​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ​។ ​អ្វី​ដែល​គេ​អាច​កត់​សំគាល់​​នោះ​គឺ​កូន​ក្រមុំ​ច្រើន​ប្រើ​ពណ៌​ក្រហម។

៩. វៀតណាម៖ ឈុត​កូនក្រមុំ​ត្រូវ​បាន​គេ​ហៅ​ថា​ áo dài ដែល​មាន​ន័យ​ថា​សំពត់​វែង៕

អាន៖ Miranda Kerr បង្អួត​រូប​មង្គលការ​ជាមួយ​មហាសេដ្ឋី​វ័យ​ក្មេង​ស្អាត​ដូច​រឿង​ព្រេង

អាន៖ ១៦សន្លឹក Idea តុបតែងពិធីខួបកំណើតបែបទាន់សម័យ ត្រូវចិត្តយុវវ័យ

ប្រភព៖ nextshark ប្រែ​សម្រួល៖ Chhai Yarith