Miranda Kerr បង្អួត​រូប​មង្គលការ​ជាមួយ​មហាសេដ្ឋី​វ័យ​ក្មេង​ស្អាត​ដូច​រឿង​ព្រេង

  • 2017-07-17 05:14:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

កំពូល​តារា​ម៉ូដែល​អូស្ត្រាលី Miranda Kerr ស្អាត​ដូច​ព្រះនាង​ក្នុង​រឿង​និទាន​ពេល​ថត​រូប​មង្គល​ការ​ជាមួយ CEO របស់​កម្មវិធី Snapchat។

មុន​នេះ​បន្តិច​រូបភាព​អាពាហ៍ពិពាហ៍​របស់​តារា​ម៉ូដែល​ល្បី​ឈ្មោះ Miranda Kerr ព្រម​ទាំង​ស្វាមី​លោក Evan Spiegel ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ព្រោង​ព្រាត។ តាម​នោះ​ដែរ កម្រង​រូបភាព​នេះ​ត្រូវ​បាន​ផ្ដិត​ឡើង​នៅ​ក្នុង​សួន​មួយ​ស្ថិត​នៅ​ភូមិគ្រឹះ​របស់​អ្នក​ទាំង​២ នៅ​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក។ មង្គលការ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​កិត្តិយស​ចូល​រួម​តែ​៤៥​នាក់​តែ​ប៉ុណ្ណោះ។

រីឯ​រ៉ូប​អាពាហ៍ពិពាហ៍​របស់​អតីត​តារា​បង្ហាញ​ម៉ូដ Victoria's Secret នោះ​គឺ​មក​ពី​ម៉ាក​សំលៀកបំពាក់​លំដាប់​ខ្ពស់ Christian Dior៕


ប្រភព៖ Dailymail ប្រែសម្រួល៖ Caramel