នៅចាំបទនេះទេ? ល្បីតាំងពីយុវវ័យខ្មែរមិនទាន់ស្គាល់ពាក្យ “Crush”
- 2017-07-19 00:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅចាំបទនេះទេ? ល្បីតាំងពីយុវវ័យខ្មែរមិនទាន់ស្គាល់ពាក្យ “Crush”
បទ Crush ច្រៀងដោយជយលាភីលេខ២នៃកម្មវិធី American Idol រដូវកាលទី៧ David Archuleta ប្រហែលមានតែយុវវ័យដែលកើតជំនាន់ឆ្នាំ៨០ និង៩០ជាងទេ ដែលធ្លាប់ស្ដាប់បទនេះ ដែលជាបទធ្លាប់ល្បីខ្លាំងគួរសមដែរ។
បទនេះត្រូវបានចាក់ក្នុងស្ថានីយវិទ្យុនៅទីក្រុងញូវយ៉កដំបូងគេក្នុងខែសីហា ២០០៨ និងចេញជាផ្លូវការនៅខែវិច្ឆិកា ២០០៨។ បទ Crush របស់ Davida Archuleta ក៏បានជ្រៀតចូលមកដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាប្រហែលឆ្នាំ២០០៩ និងតាមរយៈ Youtube ផង បានធ្វើឱ្យយុវវ័យជំនាន់នោះពេញចិត្ត និងយកមកដាក់ Ringtone ស្ទើរតែគ្រប់គ្នា ទោះបីមិនសូវមានអ្នកយល់ពីពាក្យ Crush នេះក៏ដោយ។
ពាក្យ Crush ទើបតែត្រូវបានប្រើជាទូទៅក្នុងប្រទេសយើងត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ លុះដល់បានមកស្ដាប់បទនេះម្ដងទៀត រឹតតែធ្វើឱ្យនឹកដល់អតីតកាល និងអត្ថន័យនៃបទចម្រៀងដែលបង្ហាញពីអារម្មណ៍លួចស្រលាញ់គេនេះថែមទៀត៕
អ្នកណាខ្លះធ្លាប់ស្ដាប់ និងដាក់ Ringtone បទនេះ?