៣ វិធី​ សម្រាប់ស្រីៗ​មានមុខប្រហោង និងរន្ធញើសធំ អាច​កម្ចាត់​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព

  • 2017-07-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ជា​សះ​ស្បើយ​ពី​ការ​កើត​មុន ​បញ្ហា​ដែល​តែង​តែ​ជួប​ប្រទះ​បន្តបន្ទាប់​នោះ​គឺ ​ស្បែក​មុខ​ប្រហោង​ ឬ​រន្ធ​ញើស​ធំ​។ ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ​បញ្ហា​នេះ​ក៏​អាច​កើត​ពី​មក​កត្តា​ផ្សេង​ៗ​ដូច​ជា​ ត្រូវ​កម្តៅ​ថ្ងៃ​ច្រើន​ពេក ​ឬ​ស្បែក​មុខ​ខ្លាញ់​ផង​ដែរ​។ ​ប៉ុន្តែ​កុំ​បារម្ភ​ វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ជៀស​ផុត​ពី​បញ្ហា​ស្បែក​មុខ​ប្រហោង​និង​រន្ធ​ញើស​ធំ​បាន​៖

១. ដុំ​ទឹក​កក​៖ អនុវត្ត​វិធី​នេះ​មួយ​ថ្ងៃ​ ២ ​ដង​ ដោយ​យក​ដុំ​ទឹក​កក​តូច​ៗ​មក​ម៉ាស្សា​លើ​ផ្ទៃ​មុខ​ពី ​១៥ ​ទៅ​ ២០​ នាទី​។

២. ផ្លែ​ប៉េង​ប៉ោះ៖ ចិត​ប៉េង​ប៉ោះ​ស្តើង​ៗ​យក​មក​បិទ​លើ​មុខ​ រួច​ទុក​រហូត​ដល់​ជាតិ​ទឹក​របស់​ប៉េង​ប៉ោះ​ស្ងួត​សឹម​លាង​មុខ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។

៣. ប្រទាល​កន្ទុយ​ក្រពើ​៖ ចិត​យក​សាច់​ប្រទាល​មក​បិទ​លើ​មុខ​ហើយ​ទុក​ចោល​ប្រហែល ​១៥ ​នាទី រួច​លាង​ទឹក​ចេញ​៕

ចុចអាន៖ស្រី​ៗ​នឹង​ទទួល​បាន​ស្បែក​មុខ​ស​ខ្ចីបែប​នេះ ដោយសារសូដា ​១​ កំប៉ុង​ប៉ុណ្ណោះ

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម