ស្រី​ៗ​នឹង​ទទួល​បាន​ស្បែក​មុខ​ស​ខ្ចីបែប​នេះ ដោយសារសូដា ​១​ កំប៉ុង​ប៉ុណ្ណោះ

  • 2017-07-17 08:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូដា អាច​ជួយ​ជួយ​កម្ចាត់​ភាពកខ្វក់, គ្រឿង​សម្អាង, កាកសំណល់​កក​កុញ​ក្នុង​រន្ធ​ដ៏​មាន​ប្រសិទ្ធភាព​ហួស​ពី​ការ​ស្មាន។ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​កាបូន​អាស៊ីត និង​គ្មាន​រួម​បញ្ចូល​សារធាតុ​គីមី​ពុល​ដូច​ផលិតផល​គ្រឿង​សម្អាង​ដទៃ​ឡើយ ហើយ​ពពុះ​​ឧស្ម័ន​របស់​វា​មាន​បន្ថែម​អុកស៊ីហ្សែន​ទៅ​ក្នុង​ស្បែក និង​ជួយ​កាត់​បន្ថយ​កម្អែល ឬ​សារធាតុ​ពុល​ដទៃ ជួយ​ឲ្យ​ភ្លឺ​រលោង​ស្រិល។ អត្ថប្រយោជន៍​មួយ​ទៀត​នៃ​ពពុះ​ឧស្ម័ន​ក្នុង​សូដា គឺជា​ម៉ូលេគុល​អាច​រំញោច​ផលិត​កោសិកា​ថ្មី និង​អាច​ការពារ​ស្បែក​មិន​ឲ្យ​ឆាប់​ចាស់។

ក្រៅពីនោះ សូដា​អាច​ជួយ​ឲ្យ​សរសៃ​ស្រទាប់​កូឡាជែន​របស់​ស្បែក​មុខ​មាន​សុខភាព​ល្អ និង​មាន​ភាព​តឹង​តាន​ហាប់​ល្អ។ លើស​ពីនេះ​ទៅ​ទៀត​ពួកគេ​បាន​ជួយ​បំពេញ​​សំណើម​​បន្ថែមដល់​ស្បែក​ទាំង​នៅ​រដូវ​រងា និង​នៅ​រដូវ​ក្ដៅ។

របៀប​ធ្វើ

គួរ​លាង​សម្អាត​ស្បែក​ជាមួយ​ទឹកដោះគោ​ស្រស់ ដើម្បី​យក​ភាព​កខ្វក់ និង​ខ្លាញ់​មួយ​ចេញ​ពី​ស្បែក​មុខ។ បន្ទាប់​មក​ចាក់​សូដា ទៅ​ក្នុង​ចាន ឬ​ធុង​ដែល​អាច​យក​មុខ​ទៅ​ត្រាំ​បាន ​ដែល​មាន​ទឹក​ស្មើ​សូដា​មួយ​កំប៉ុង​ដែរ ហើយ​ត្រាំ​ប្រហែល ១០ ទៅ ២០ វិនាទី និង​ទុក​ឲ្យ​ស្ងួត​ដោយ​ខ្លួន​ឯង។ វិធី​មួយ​ទៀត​យើង​អាច​ចាក់​បញ្ចូល​គ្នា​នៃ​ចំនួនទឹក​ និង​សូដា​ស្មើគ្នា ហើយ​យក​កូន​កន្សែង​តូច​មួយ​មក​ជ្រលក់ និង​ពួត​ឲ្យ​នៅ​ទឹក​សើម​ៗ បន្ទាប់​មក​យក​ទៅ​គ្រប​លើ​មុខ ៣០ វិនាទី។

ធ្វើ​បែប​នេះ ២ ដង​ក្នុង​មួយ​សប្ដាហ៍ នោះ​យើង​នឹង​ឃើញ​ស្បែក​មុខ​ស្រស់​ស្អាត​ប្លែក ហើយ​ថែម​ទាំង​ កាត់​បន្ថយ​មុន​ខ្សាច់​ទៀត​ផង៕

ចុចអាន៖ចាំបាច់​អស់​លុយ​អី​ទៀត! ​ប្រើ​តែ​របស់​ក្នុង​​ផ្ទះ​បាយ​ ​ក៏​អាច​បាន​រោម​ចិញ្ចើម​​​ក្រាស​ជាង​មុន​

អត្ថបទ៖ ទ្រី រ៉ាវី