ប្រជែង​ហ្វេសិន​ព្រលាន​យន្ត​ហោះ តើ Girls' Generation អាច​ផ្ដួល Seolhyun បាន​ទេ?

  • 2017-07-18 03:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​នៅ​ព្រលាន​យន្តហោះ​ក្នុង​ពេល​តែ​១ សម្រស់​របស់​ស្រី​ស្អាត​ក្រុម​ចម្រៀង​កូរ៉េ Girls' Generation ត្រូវ​បាន​គេ​យក​មក​វាស់វែង​ជាមួយ​តារា​ចម្រៀង Seolhyun ស្រី​ស្រស់​ប្រចាំ​ក្រុម AOA។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​មុន​នេះ តារា​កូរ៉េ​ល្បី​ឈ្មោះ​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ Incheon ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ដំណើរ​បំពេញ​ការងារ​រៀង​ៗ​ខ្លួន។ នៅ​ក្នុង​នោះ គេ​សង្កេត​មាន​ក្រុម​ចម្រៀង​ល្បី​ៗ​ដូច​ជា Girls' Generation, EXO, TVXQ និង AOA ជា​ដើម។

សម្រស់​របស់​ស្រី​ស្អាត​មក​ពី​ផលិតកម្ម SM ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​ជាមួយ​កំពូល​សម្រស់​ជំនាន់​ថ្មី​ដូច​ជា Jeon Somi និង Seolhyun ជា​ដើម។ មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា បើ​ទោះ​ជា​បោះ​ជើង​ចូល​សិល្បៈ​បាន​១​ទសវត្ស​ហើយ​ក៏​ដោយ​តែ​សម្រស់​របស់ តារា​ចម្រៀង និង​សម្ដែង Yoona នៅ​តែ​ពិបាក​មាន​អ្នក​ផ្ដួល​បាន។

Yoona
Yoona
Yoona
Hyoyeon
Taeyeon
Taeyeon
Tiffany
Yuri
Sunny
Jun somi
Jun Somi
Seolhyun
Seolhyun
Yunho
Exo

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម