ស្ត្រីម្នាក់ថត Selfie ខុសបច្ចេកទេស អាចខាតបង់ប្រាក់ ២០ ម៉ឺនដុល្លារ
- 2017-07-17 02:08:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់ថត Selfie ខុសបច្ចេកទេស អាចខាតបង់ប្រាក់ ២០ ម៉ឺនដុល្លារ
ក្នុងវីដេអូ ៣៥ វិនាទីបង្ហាញអំពីការតាំងពិព័រណ៍សិល្បៈក្នុងទីក្រុង Los Angeles កន្លងទៅនេះ ស្ត្រីមួយរូបមានបំណងចង់ថត Selfie ជាមួយស្នាដៃសិល្បៈ តែចៃដន្យអ្វីដោយសារការបាត់បង់លំនឹងពីខ្លួន ក៏ដួលបណ្ដាលឱ្យមានការខូចខាតជាច្រើន។
វិចិត្រករ Gloria Yu បានប្រាប់សារព័ត៌មាន Hyperallergic ថា "រូបចម្លាក់ ៣ បានរងការខូចខាតនាពេលនោះ ហើយរូបផ្សេងទៀតមានធ្លាក់រប៉ាត់រប៉ាយ ដោយគិតថ្លៃខូចខាតទាំងស្រុងប្រហែលជាង ២០ ម៉ឺនដុល្លារ"។
យ៉ាងណាមិញឧបទ្ទវហេតុនៃការថត Selfie បែបនេះ ក៏ជាមេរៀនមួយដល់មនុស្សគ្រប់រូប ជាពិសេសនារីៗ ដែលចូលចិត្តថតរូបផ្ទាល់តែម្ដង។