ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ស្លាប់ដោយសារចុចទូរសព្ទអំឡុងពេលងូតទឹក
- 2017-07-13 02:30:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ស្លាប់ដោយសារចុចទូរសព្ទអំឡុងពេលងូតទឹក
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្មេងស្រីវ័យ ១៤ ឆ្នាំឈ្មោះ Madison Coe បានស្លាប់ក្នុងអាងងូតទឹក ក្នុងបន្ទប់ទឹក នៃផ្ទះរបស់ឪពុកនាងនៅទីក្រុង Lovington រដ្ឋ New Mexico សហរដ្ឋអាមេរិក។ នាងបានដោតសាកទូរសព្ទ ក្នុងបន្ទប់ទឹក ហើយចាប់យកទូរសព្ទនោះមកកាន់ប្រើ ភ្លាមៗចរន្តអគ្គិសនីក៏បានឆ្លង ហើយបណ្ដាលឱ្យក្មេងស្រីទើបរៀនចប់ថ្នាក់ទី ៨ រូបនេះ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
ទាក់ទងនឹងរឿងរ៉ាវនេះដែរ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបង្ហោះសារចែកចាយនៅលើបណ្ដាញសង្គម Facebook ថា ដោយទោះបីជាទូរសព្ទរបស់អ្នកមានមុខងារមិនជ្រាបទឹកស្តង់ដារ IP67 ឬ IP68 ក្ដី បើអាចជៀសបានសូមកុំប្រើប្រាស់អំឡុងពេលងូតទឹក ជាពិសេសការសាកថ្មនៅទីតាំងនោះ។ ទៀតសោតបើអ្នកកំពុងមានកូនដែលមានវ័យក្មេងៗ សូមដាស់តឿនពួកគេឱ្យដឹងថា ទឹកនិងអគ្គិសនីមិនគួរឱ្យនៅក្បែរគ្នានោះឡើយ។