Style ទសវត្ស៩០ដែលនៅតែពេញនិយមនាពេលបច្ចុប្បន្ន

  • 2017-07-13 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដែលទេពេលខ្លះក៏មានអារម្មណ៍ថាចង់ស្លៀកនូវខោអាវម៉ូតខ្លះយើងធ្លាប់ពាក្យម្តងហើយកាលពីមុន កាលនៅពីក្មេង។ តាមពាក្យគេនិយាយតៗគ្នា គេថាម៉ូតខោអាវវិលទៅវិលមក២០ឆ្នាំម្តង តែនៅកំឡុងទសវត្ស៩០ គឺជាពេលដែលម៉ូតថ្មីៗប្លែកជាងគេ។ ហើយម៉ូតខាងក្រោមនេះជាម៉ូតរបស់ម៉ាកសំលៀកបំពាក់ Forever 21 ដែលបញ្ជាក់ថាម៉ូតដែលយើងពេញនិយមកាលពី២០ឆ្នាំមុននៅតែមានវត្តមាននៅពេលនេះ។

១. អៀមខោប៊យ

អៀមខោប៊យឥឡូវនេះវាសមជាងមុន ម៉ូតហោប៉ៅប្លែកៗ វាអាចជាអៀមខោ ឬ អៀមសំពត់។

២. អាវចំហរស្មារ

អាវម៉ូតនេះលេចរូបរៀងដំបូងនៅអំឡុងទស្សវត៩០ ហើយឥឡូវគេនៅតែថែរក្សាវាបានយ៉ាងល្អ ជាមួយនឹងម៉ូតប្លែកៗនិងកាន់តែស៊ិចស៊ី។

៣. រ៉ូបកូនតុក្កតា

ចាំទេកាលពីក្មេងគឺថាពាក់ហើយចាស់ៗថាដូចពោះធំ តែឥឡូវលេងម៉ូតជាមួយស្បែកជើងគ្រឿងអអីតិចតួចក្លាយជាមនុស្សទាន់សម័យបាត់។

៤. អាវការ៉ូ

អាវការ៉ូវិវត្តខ្លួនមិនធម្មតាទេ កាលពីជំនាន់ចេញដំបូងមិនសូវមានអ្នកបេតីទេ តែឥឡូវពាក់អាវការ៉ូគឺសង្ហារណាស់។

៥.ខោជើងប៉ាត់

ប៉ាត់ជំនាន់មុន និងប៉ាត់ឥឡូវខុសគ្នាត្រង់ថាពីមុន ប៉ាត់ធំៗណាស់ តែគេនៅតែនិយមម៉ូតខោនេះដដែល។

អត្ថបទពេញនិយម