ស្រីៗណាខ្លះចង់បានគូទ Goal កុំភ្លេចសាកល្បងវិធីទាំងនេះ​ណា៎

  • 2017-07-11 10:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​តែ​សម្គាល់​ថា ​ឱ្យ​តែ​ស្រី​ៗ​ណា​ដែល​មាន​ត្រគាក​ធំ​ស្អាត​ពី​កំណើត​ស្រាប់​ គឺ​ដឹង​តែ​ស្លៀក​ពាក់​ខោ​អាវ​ទៅ​ឃើញ​លេច​ធ្លោ​តែ​ម្តង​។ ចុះ​ចំណែក​ឯ​មនុស្ស​ស្រី​មួយ​ខ្លះ​ទៀត​ដែល​មិន​សូវ​មាន​ត្រគាក ​ធ្វើ​ម៉េច​នឹង​អាច​ស្លៀក​ពាក់​ឃើញ​ស្អាត​ដូច​គេ​ទៅ​? ​កុំ​បារម្ភ​ កញ្ញា នឹង​ណែ​នាំ​ពី​វិធី​សម្រាប់​មិត្ត​នារី​យើង​អនុវត្ត​ដើម្បី​ឱ្យ​បាន​ត្រគាក​ស្អាត ​ឬ​ហៅ​ថា​គូទ ​Goal ​ដូច​គេ​។

១. ការ​ណែ​នាំ​ដំបូង​៖ ​បរិភោគ​អាហារ​ឱ្យ​បាន​ទៀង​ទាត់ ​ហើយ​ក្នុង​នោះ​ត្រូវ​មាន​ផ្លែ​ឈើ​ជា​ប្រចាំ​។

២. បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​៖ អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​មាន​ដូច​ជា​ ត្រី ​ស៊ុត ​សាច់​គ្រប់​ប្រភេទ​។ល។

៣. អាហារ​ដែល​មាន​ជាតិ​ស្ករ​សរីរាង្គ​៖ មាន​ដូច​ជា​បាយ ​នំប័ុង ​និង​ដំឡូង​។

៤. កុំ​ភ្លេច​ញ៉ាំ​បន្លែ​៖ ត្រូវ​ញ៉ាំ​បន្លែ​ជា​ប្រចាំ​ជា​ពិសេស​គឺ​បន្លែ​បៃតង​។

៥. ហាត់​ប្រាណ​៖ ក្រៅ​ពី​ការ​កំណត់​របប​អាហារ​ហើយ ​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​រាល់​ថ្ងៃ ​ជា​ពិសេស​ស្វែង​រក​ចលនា​ណា​ដែល​ធ្វើ​ឱ្យ​ត្រគាក​ឡើង​ស្អាត​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម