ធ្វើរឿងទាំងនេះរួច ដឹងតែលែងខ្វល់រឿងបញ្ឈរភ្នែករាល់យប់ទៀតហើយ!
- 2017-07-10 08:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរឿងទាំងនេះរួច ដឹងតែលែងខ្វល់រឿងបញ្ឈរភ្នែករាល់យប់ទៀតហើយ!
ការទទួលទានដំណេកពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានដំណេកបានគ្រប់គ្រាន់ និងស្កប់ស្កល់នោះទេ។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហានៅក្នុងការគេង ឬគេងមិនសូវស្កប់ស្កល់អាចអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះ៖
១. បញ្ចេញកម្លាំងមុនពេលគេង៖ ត្រង់នេះចង់សំដៅលើការហាត់ប្រាណ ឬការធ្វើចលនាផ្សេងៗដែលអាចឱ្យអ្នកបញ្ចេញកម្លាំងបានខ្លះ។
២. សម្រួលឥរិយាបថ៖ តាមរយៈឥរិយាបថត្រឹមត្រូវនៅពេលគេង អាចជួយឱ្យរំសាយភាពតានតឹងមុនពេលគេង។
៣. ផ្តោតលើខ្យល់ដកដង្ហើម៖ នៅពេលដែលអ្នកផ្តោតលើខ្យល់ដកដង្ហើមចេញចូល វានឹងមិនធ្វើឱ្យអារម្មណ៍អ្នកបែកទៅគិតរឿងផ្សេងៗឡើយ។
៤. ផឹកតែ៖ ផឹកតែក្តៅឧណ្ហៗមុនពេលចូលគេងអាចជួយឱ្យអារម្មណ៍ស្រស់ថ្លា។
៥.សមាធិ៖ ការសមាធិអាចជួយឱ្យស្មារតីរបស់អ្នកប្រមូលផ្តុំបានល្អ៕