ចង់​កែ​រូប​បែប​ច្នៃ​ប្រឌិត ​លើ iPhone ​មិន​គួរ​រំលង​កម្មវិធី​នេះ!

  • 2017-07-10 02:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី Enlight Photofox សម្រាប់​ប្រព័ន្ធ iOS បាន​ដាក់​ឱ្យ​ទាញ​យក​ទៅ​ប្រើប្រាស់​ហើយ​​កាល​ពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ។​ ក្នុង​ការ​ដាក់​ឱ្យ​ទាញ​យក Free កម្មវិធី​នេះ Support ​ចំពោះ​ឧបករណ៍​ដែល​​មាន​ប្រព័ន្ធ​ដំណើរការ iOS 10.0 ឡើង​ទៅ ហើយ​តម្រូវ​ទូរសព្ទ iPhone 5s ឡើង និង iPad Mini 2/iPad Air ឬ​ខ្ពស់​ជាង​នោះ ដោយ​មាន​ទំហំ​ផ្ទុក 161MB។​

វា​មាន​មុខងារ​កែ​រូបភាព​បែប​ច្នៃ​ប្រឌិត​ ដោយ​ប្រើប្រាស់ Layer ចំនួន ២ ឬ​ច្រើន​ មក​ច្នៃ​បញ្ចូល​គ្នា គួប​ផ្សំ​នឹង​មុខងារ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា Blending Mode, Brush បន្ថែម​ការ​បញ្ចូល Font ស្អាតៗ ក៏​ដូច​ជា Filter ជា​ដើម។ សូម​ចុច​ទាញ​យក​នៅ​ត្រង់​នេះ (https://itunes.apple.com/us/app/enlight-photofox-enlight-2/id1191337894?mt=8)​

ទស្សនា​វីដេអូ​ខាង​ក្រោម បង្ហាញ​ពី​តិចនិក​ត្រួសៗ​នៃ​ការ​ប្រើ​កម្មវិធី Enlight Photofox:

ប្រភព៖ Itune ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម