មិននឹកស្មាន គង់ ច័ន្ទស្រមុំ ទទួលបាននំខួបកំណើតច្រើនយ៉ាងនេះសោះ

  • 2017-07-09 04:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​រយៈ​គណនី​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន ​កញ្ញា​ គង់ ​ច័ន្ទ​ស្រីមុំ ពិត​ជា​ទទួល​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​នាង ​ដោយ​សារ​ឆ្នាំ​នេះ​នាង​បាន​ទទួល​នំ​ខួប​កំណើត​ដល់​ទៅ ​១០ ​នំ​ឯណោះ​ដែល​ខុស​ប្លែក​ពី​ឆ្នាំ​រាល់​ដង​។

ភ្ជាប់​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ Instagram ​ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់​ផ្អើល​ ព្រម​ទាំង​ ការ​ថ្លែង​អំណរ​គុណ​ថា​៖ «ពេល​ចប់​កម្មវិធី​យប់​នេះ​សុំ​សរុប​នំ​ខេក​ហើយ​ ព្រោះ​ឆ្នាំ​នេះ​ទទួល​បាន​នំ​ច្រើន​ណាស់​ អរគុណ​ក្តី​ស្រលាញ់​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ​ love​ you ​all»។ មិន​តែ​ប៉ុណ្ណោះ ​អ្នក​នាង​ក៏​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​សប្បុរស​ធម៌​នៅ​ក្នុង​ថ្ងៃ​កំណើត​ តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ជូន​ទៅ​កាន់​មន្ទីពេទ្យ ​គន្ធ​បុប្ផា ​ដែល​បាន​មក​ពី​ការ​លក់​សម្លៀក​បំពាក់​របស់​អ្នក​នាង​ទៀត​ផង​៕

រូបភាព៖ Instagram

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម