លែង​ហត់​នឹង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ SnappyScreen អាច​ជួយ​អ្នក​បាន

  • 2017-07-07 03:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឧបករណ៍​ដ៏​ទំនើប​ថ្មី​មួយ SnappyScreen កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក្នុង​បណ្ដាញ​សង្គម។ ជា​ឧបករណ៍​បម្លែង​ពី​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ទៅ​ជា​ចំហាយ​ទឹក ហើយ​សាយភាយ​មក​រុំ​ព័ទ្ធ​ខ្លួន​ប្រាណ​របស់​អ្នក ដោយ​ចំណាយ​ពេល​មិន​ដល់ ១០ វិនាទី។

ដំបូង​ឡើយ​អ្នក​ប្រើ​ត្រូវ​ធ្វើ​ការ​កំណត់​នូវ​កម្រិត SPF និង​កម្ពស់​ខ្លួន ដោយ​ចុច​លើ​អេក្រង់ Touchscreen ក្រោយ​មក​ពាក់​ឧបករណ៍​ការពារ​ភ្នែក រួច​ឡើង​ទៅ​ឈរ​លើ​វា។​ ភ្លាមៗ​វា​នឹង​ដំណើរការ​ដោយ​វិល​ទៅ​វិញ​ទៅ​មក ផ្សំ​នឹង​ចំហាយ​នៃ​ឡេ​សាយភាយ​មក​លើ​ខ្លួន​ប្រាណ​របស់​អ្នក។ ជា​ទូទៅ​គេ​នឹង​ច្រើន​ឃើញ​ឧបករណ៍​នេះ​​នៅ​តាម​បណ្ដា​ឆ្នេរ​សមុទ្រ, សណ្ឋាគារ, កន្លែង​លេង​ទឹក​ជា​ដើម។

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព៖ facebook ប្រែសម្រួល៖ កៅ រក្សា