មិន​ធម្មតា! ​ខោ​អាវមួយ​ទឹក​ គង់ ចាន់​ស្រី​មុំ​​ លក់​បាន​ជាង​១០​លាន

  • 2017-07-06 07:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នេះ​បន្តិច​ គង់ ចាន់​ស្រី​មុំ បាន​ឲ្យ​ដឹង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​នាង​ថា ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ខោ​អាវ​មួយ​ទឹក​របស់​នាង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​បាន​ជាង​១០​លាន​រៀល​។

នាង​បន្ត​ថា​​៖ ​“ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ខោ​អាវ​របស់​នាង​ខ្ញុំ​រយៈ​ពេល​ ២ថ្ងៃ​នេះ​សរុប​បាន​ទាំង​អស់​ ១២៧៧៧០០០ លាន​រៀល​"។

ចំពោះ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សម្លៀក​បំពាក់​នេះ​ដែរ​ នាង​និង​ស្វាមី​​យក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ចំនួន​​ជាង​៧​លាន​រៀល(៧៧៧០០០០)។ ចំណែក​ឯ​ប្រាក់​ដែល​នៅ​សល់​យក​ទៅ​ជួយ​កុមារ​ដែល​ខ្វះ​ខាត​សម្ភារៈ​សិក្សា​។ នេះ​បើ​តាម​ ស្រីមុំ បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​៕​​​

ចុចអាន៖ គង់ ចាន់​ស្រីមុំ​ ប្រមូល​ខោ​អាវ​លក់​ធ្វើ​ខួប​កំណើតសប្បុរសធម៌ ​ដាច់​ស្ទើរ​គ្មាន​សល់​

សកម្មភាពលក់កាលពីម្សិលមិញ៖

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម