ស្រីស្អាតប្រាប់គន្លឹះជាប់អាហារូបករណ៍ទៅរៀនស្រុកគេ អត់អស់លុយមួយរៀល (វីដេអូ)

  • 2017-07-06 07:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សៀង លីត​ដែត យុវតី​ខ្មែរ​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​ជាប់​អាហារ​រូបករណ៍​ទៅ​រៀន​ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (NTU) ដ៏​ល្បី ក្នុង​ប្រទេស​​​សិង្ហបុរី ក៏​ព្រោះ​តែ​បាន​ធ្វើ​នូវ​រឿង​ ៣យ៉ាង​នេះ។ តាម​ការ​បញ្ជាក់ នៅ​ក្នុងវីដេអូ ដែល​លី ដែត បាន​ផ្ញើរ​មក​កាន់​ កញ្ញា យើង បាន​ឲ្យ​ដឹងថា រឿង​ទាំង ៣ ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​អាហាររូបករណ៍​ពេញ​ថ្លៃ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ នៅ​ក្រៅ​ប្រទេស​​នោះ រួម​មាន​​៖

  • Take action (ព្យាយាម ហើយ​បញ្ចេញ​សកម្មភាព)៖ បើ​ចង់​បាន​អាហាររូបករណ៍ ត្រូវ​ស្វះស្វែងរក​មើល។ មើល​ហើយ ត្រូវ​ធ្វើ​សកម្មភាព ដាក់​ពាក្យ ឬ​ស្វែងរក​ការ​ប្រឹក្សា​យោបល់ ដើម្បី​ទទួល​បាន​អាហាររូបករណ៍​នោះ​។ បើ​ដាក់​លើក​ទី​១​មិនជាប់ ត្រូវ​ប្រឹង​ដាក់​ហើយ​ដាក់​ទៀត នោះ​យើង​គង់​តែ​នឹង​អាច​មាន​ឱកាស។ លើសពី​នេះ ត្រូវ​តែ​មាន​ភាព​ជឿជាក់​លើខ្លួន​ឯង​ជានិច្ច​។

  • Write your own happy ending មាន​ន័យថា បញ្ចប់​អត្ថន័យ​ជីវិតដោយ​ខ្លួនឯង៖ ព្យាយាម​កំណត់​គោលដៅ​របស់​ខ្លួន​ថា តើ​ចង់​បាន​អ្វី ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​ខាន​តែ​បាន។ ទំព័រ​ជីវិត​មាន​ន័យ​ ឬ អត់ គឺ​យើង​ជា​អ្នក​កំណត់​!

  • Thank (ផ្តល់​ការ​អរគុណ)៖ ត្រូវ​ចេះ​អរគុណ ដល់​អ្នក​ដែល​បាន​គាំទ្រ​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ រួម​មាន​ឪពុកម្តាយ គ្រូបង្រៀន និង​មិត្តភក្តិ។ ហើយ​ក្រោយ​ទទួល​បាន​ជោគជ័យ ត្រូវ​ចេះ​តប​ស្នងទៅ​កាន់​អ្នក​ដែល​បាន​ធ្វើ​គុណ​ដាក់​យើង និង​ដល់​សង្គម​ជាតិ​។

លីតដែត ដែល​ជា​អតីតសិស្ស​ពូកែ​ផ្នែក​រូបវិទ្យា​ទូទាំងប្រទេស មក​ពី​សាលាបាក់ទូក បាន​បន្ត​ថា ទោះ​បី​ជា​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា ប៉ុន្តែ​កន្លង​មក​នាង​ក៏​ធ្លាប់​ជួប​នឹង​ផល​វិបាក​ជា​ច្រើន​ផង​ដែរ ជាពិសេស​គឺ​ពេល​នាង​ទើប​បាន​ទៅ​រៀន​នៅ​ប្រទេសសិង្ហបុរី​។ ផល​វិបាក​ចំពោះ​លីតដែត មាន​ដូចជា ការ​សម្រប​សម្រួល​នឹង​ភាសា ការ​រៀន​សូត្រ​ដោយ​ខ្លួនឯង ទំនាក់ទំនង​ជាមួយ​សិស្សដែល​ជា​ជាតិ​សាសន៍ដទៃ និង​សម្ពាធ​ក្នុង​ការ​សិក្សា ដែល​តម្រូវ​ឲ្យ​រៀន​ងាប់​ចោល​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លីតដែត ប្រាប់​ថា ដើម្បី​ជំនះ​គ្រប់​បញ្ហា គឺ​យើង​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក​បរិយាកាស​ថ្មី ហើយ​ត្រូវ​មាន​សុទិដ្ឋិនិយម ក្នុង​ខ្លួន​ជានិច្ច​៕

សូម​មើល​វីដេអូ​របស់ លីតដែត នៅទីនេះ៖​

អត្ថបទ៖ ភារី

អត្ថបទពេញនិយម