រោមភ្នែក LED ជាឧបករណ៍ដែលនឹងត្រូវចិត្តយុវវ័យនាថ្ងៃអនាគត
- 2017-07-06 02:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោមភ្នែក LED ជាឧបករណ៍ដែលនឹងត្រូវចិត្តយុវវ័យនាថ្ងៃអនាគត
ក្នុងព្រឹត្តិការណ៍ Maker Flaire ដើមឆ្នាំ ២០១៧ នេះ អ្នករចនា Tiem Pham បានធ្វើការបង្ហាញពីគម្រោងថ្មីរបស់លោកគឺរោមភ្នែក LED។ ដោយឡែកកាលពីជាង ២ សប្ដាហ៍មុនលោកបានប្រកាសពីគម្រោងប្រមូលថវិកា ៤ ម៉ឺនដុល្លារដើម្បីសម្រេចគម្រោងនេះ ប៉ុន្តែគិតត្រឹមថ្ងៃទី ៥ កក្កដា ថវិកាកើនដល់ជាង ១០ ម៉ឺនដុល្លារទៅហើយ។
ឧបករណ៍ទំនើបនេះមានឈ្មោះថា F.lashes ដោយវាមានភ្ជាប់តេឡេបញ្ជាមួយ ស្រេចលើអ្នកជាអ្នកបង្កប់ (ឧទាហរណ៍ដាក់ខាងក្រោយសក់) ហើយតបិទរោមភ្នែកនៅបរិវេណភ្នែករបស់យើង ខណៈពណ៌លោតឆ្លាស់គ្នាមានចំនួន ៧ ពណ៌ទៅតាមចំណង់ចំណូលចិត្តអ្នកប្រើ។
តាមការប្រមើលមើល ភាគច្រើនគេនឹងឃើញមនុស្សពាក់រោមភ្នែក LED នេះ នៅតាមក្លឹបឬតាមពិធីផ្សេងៗ ហើយវានឹងល្បីល្បាញសម្រាប់អ្នករាល់គ្នានាពេលខាងមុខ។