Song Hye Kyo ទម្លាយមូលហេតុរំជួលចិត្តដែលខ្លួនលង់ស្នេហ៍ Song Joong Ki

  • 2017-07-05 10:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​នៅ​លើ​បណ្តាញ​សង្គម​អ៊ីនធើណែត​ជា​ច្រើន​ ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ដំណឹង​ក្តៅ​ៗ​ថា ​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ «Descendent ​of ​the ​Sun» ត្រៀម​ចូល​រោង​ការ​នៅ​ខែ​តុលា​ខាង​មុខ​នេះ​។ ទន្ទឹម​នឹង​ការ​ប្រកាស​ជា​ផ្លូវ​ការ​មួយ​នេះ ​តួឯក​ស្រី ​Song​ Hye ​Kyo ក៏​បាន​សរសេរ​សារ​ដ៏​រំជួល​ចិត្ត​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ​ដោយ​ទម្លាយ​ពី​អាថ៌កំបាំង​ដែល​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍រ​បស់ ​Song Joong​ Ki​។ ​អត្ថន័យ​ខ្លះ​ៗ​នៅ​ក្នុង​សារ​នោះ​បាន​និយាយ​ថា​៖ «មុន​ដំបូង​ខ្ញុំ​និង ​Joong Ki​គឺ​ជា​មិត្ត​រួម​ការងារ​ ពួក​យើង​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ច្រើន​រហូត​ដល់​ខ្ញុំ​សង្កេត​ឃើញ​ថា​យើង​មាន​ចំនុច​ស្រដៀង​គ្នា​។ ពួក​យើង​តែង​តែ​ចំណាយ​ពេល​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​សម្រាប់​ខ្ញុំ​គាត់​គឺ​ជា​មនុស្ស​ដែល​គួរ​ឱ្យ​ទុក​ចិត្ត ​និង​មាន​អត្តចរិត​ល្អ​»។ នាង​ក៏​បាន​រៀប​រាប់​ទៀត​ថា វា​ពិត​ជា​គួរ​ឱ្យ​រំភើប​នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា​គាត់​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្ញុំ​ដូច​គ្នា​ ហើយ​បើ​ទោះ​ជា​ដំណឹង​រៀប​ការ​នេះ​វា​ភ្លាម​ៗ​ពេក​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ហ្វេន​ទាំង​អស់​នឹង​នៅ​តែ​បន្ត​គាំ​ទ្រ​ពួក​យើង​ខ្លាំង​ដូច​មុន​ដដែល​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម