គង់ ចាន់​ស្រីមុំ​ ប្រមូល​ខោ​អាវ​លក់​ធ្វើ​ខួប​កំណើតសប្បុរសធម៌ ​ដាច់​ស្ទើរ​គ្មាន​សល់​

  • 2017-07-05 04:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្តែង​សាច់​សខ្ចី អ្នក​នាង គង់ ចាន់​ស្រីមុំ និង​ស្វាមី​លោក គឹម សីហា បាន​នាំគ្នា​ប្រមូល​សម្លៀក​បំពាក់ កាបូប ស្បែកជើង ដែល​មាន​តំលៃ​ថ្លៃៗ​ ដាក់​លក់​ថោកៗ​ ​នៅមុខ​ហាង​ផ្ទាល់​ខ្លួន គឺ​ហាង momo តាំង​ពី​ថ្ងៃ​ទី៣ កក្កដា​ម្ល៉េះ​ ដើម្បី​ប្រារព្ធ​ពិធី​ខួប​កំណើត​មួយ ដែល​ប្រាកដ​ដោយ​ភាព​សប្បុរសធម៌។ នេះបើយោង​តាម​វីដេអូ និង Status ​ដែល​នា​ង​បាន​បង្ហោះ​លើ​ Page Facebook របស់​នាង​។

​គង់ ចាន់​ស្រីមុំ បាន​បញ្ជាក់​ថា ការ​ប្រមូល​របស់របប​ប្រើប្រាស់​របស់​​នាង​ដាក់​លក់​នេះ គឺ​ដើម្បី​ប្រមូល​ថវិកាជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ឋា នៅ​ក្នុង​ថ្ងៃកំណើត​របស់​អ្នក​នាង​ផ្ទាល់​។

ដកស្រង់​សម្ដី​ពី​វីដេអូ​ដែល​បាន​បង្ហោះ ​ស្រីមុំ​បាន​និយាយ​ថា៖ «របស់​ដែល​យើង​ទិញ មក ១០០​ដុល្លារ យើង​លក់​តែ ២៥​ដុល្លារ​ទេ​។ ហើយ​កាបូប ដែល​យើង​ទិញ ២០០​ដុល្លារ យើង​លក់ ៥០​ដុល្លារ … ប៉ុន្តែ​បើ​ស្បែក​ជើង​វិញ មាន​តែលេខ ៣៦​ប៉ុណ្ណោះ តែ​សំខាន់​គឺ​សុទ្ធ​តែ​ជា​របស់​ថ្មី​ៗ ស្អាត​ៗ​ …»។

​ដោយសារ​តែ​ការ​លក់​ក្នុង​តម្លៃ​ថោកៗ ហើយ​ជា​របស់ Brand Brand ផង មាន​អ្នក​ចោម​រោម​ទិញ​សម្លៀក​បំពាក់​របស់​នាង​យ៉ាង​ច្រើន​ពាស​ពេញ​ហាងតែ​ម្ដង។ ស្រីមុំ ថា​ឆ្នាំ​នេះ ​​នាង​មិន​ធ្វើ​ខួប​កំណើត ដោយ​ការ​ជប់​លៀង​ធំដុំ​អ្វី​នោះ​ឡើយ​ គឺ​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​ដែល​អាច​ជួយ​សង្គម​បាន ដូច​ជា​ការ​បរិច្ចាគ ដើម្បី​ជួយ​ដល់​ការ​ព្យាបាល​ជំងឺ​កុមារ​របស់​មន្ទីរពេទ្យ​គន្ធបុប្ឋា​។

កន្លងមក​គេសង្កេតឃើញ​ថា តារា​ដែល​​មាន​ជំនួញ​លុយ​រាប់​លាន​ដុល្លារ​ទាំង ២​នាក់​នេះ តែង​តែ​បង្ហាញ​ពី​ភាព​ស៊ីវិល័យ តាមរយៈ​ការ​ទិញ​សម្ភារៈ brand brand ប្រើប្រាស់ និង​ការ​លេង​ម៉ូដសក់ ម៉ូដខោអាវ cute cute ដែល​មើល​ទៅ​ទំនង​ជា​មិន​មែន​ចាយ​លុយ​អស់​តិច​នោះ​ទេ។ ដូច្នេះ របស់​ដែល​គេ​យក​មក​លក់ ប្រាកដ​ជា​ត្រូវ​ចិត្ត​យុវជន​ខ្លាំង​ហើយ​៕

   

អត្ថបទ៖ ភារី

អត្ថបទពេញនិយម