សម្ដី​លើក​ទឹកចិត្ត ៣ ឃ្លា ពី​ COO របស់​ក្រុមហ៊ុន Facebook

  • 2017-07-05 07:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកស្រី Sheryl Kara Sandberg បច្ចុប្បន្ន​មាន​តំណែង​ជា COO ក្នុង​ក្រុមហ៊ុន Facebook។ ស្ត្រី​វ័យ ៤៧ ឆ្នាំ​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​នូវ​សកលវិទ្យាល័យ Harvard នា​ឆ្នាំ ១៩៨៧ ដោយ​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​នា​ឆ្នាំ ១៩៩១។ រហូត​ដល់​ឆ្នាំ ១៩៩៣ អ្នក​ស្រី​បាន​បន្ត​ការ​​សិក្សា​នៅ​សាលា​ពាណិជ្ជកម្ម Harvard ហើយ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ឆ្នាំ ១៩៩៥។

គិត​ត្រឹម​ខែ​កក្កដា​ ឆ្នាំ ២០១៧ អ្នក​ស្រី Sandberg មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៥៩ ពាន់​លាន​ដុល្លារ ជាប់​ចំណាត់​ថ្នាក់​ទី ១,៤៦៨ ក្នុង​ចំណោម​សេដ្ឋី​ជុំវិញ​ពិភពលោក។ ថ្ងៃ​នេះ​កញ្ញា​ ​សម្រង់​ចេញ​នូវ​សម្ដី​លើក​ទឹក​ចិត្ត ៣ ឃ្លា​របស់​អ្នកស្រី Sandberg ដែល​ជា​ស្ត្រី​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា។

-​​​​​​I feel really grateful to the people who enouraged me and helped me to develop. Noboday can succeed on their own.

"ខ្ញុំ​ពិត​ជា​មាន​អំណរ​គុណ​​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ដែល​បាន​ជួយ​លើក​ទឹកចិត្ត​និង​ជួយ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ខ្ញុំ ព្រោះ​គ្មាន​នរណា​ម្នាក់ ដែល​អាច​ជោគជ័យ​ដោយ​ឯកឯង​បាន​ឡើយ។"

-What would you do if you weren't afraid?​"តើ​អ្នក​នឹង​ធ្វើ​អ្វី​កើត បាន​អ្នក​នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច?​"

-Being confident and believing in your own self-worth is necessary to achieving your potential.​"ទំនុក​ចិត្ត​និង​ការ​ជឿជាក់​លើ​ខ្លួនឯង​ជា​កត្តា​ចាំបាច់​មួយ​ក្នុង​ការ​សម្រេច​បាន​នូវ​សក្ដានុពល​របស់​អ្នក៕"

ចុចអាន៖សម្ដី​ជំរុញ​ទឹក​ចិត្ត​១១​ឃ្លា​ដ៏​មាន​ន័យ​របស់​អ្នក​ស្រី Angelina Jolie

ប្រភព៖ Forbes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម