ដឹង​អាយុ​ពិត​របស់​កំពូល​តារា​ចម្រៀងស្រី​​៣​រូប​នេះ អាច​លាន់​មាត់​!

  • 2017-07-05 01:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិបសាយកញ្ញាទើបបានចុះផ្សាយព័ត៌មានពីអាយុពិតរបស់តារា​លំដាប់​ជួរមុខ​តៃវ៉ាន់ Shu Qi ដែលគេ​ស្គាល់​ថា​ជា​ រាជិនី​ក្នុង​រឿង​អាស​អាភាស​ដ៏​ល្បី​ តែ​សម្រស់​នៅ​តែ​ស្រស់​ស្អាត​ ហើយ​ថ្ងៃ​នេះ​កញ្ញា​នឹង​បង្ហាញ​អាយុ​ពិត​របស់​តារាស្រី​​ក្នុង​ស្រុក៣​រូប​ ដែល​កំពុង​​តែ​​មាន​កេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​​ក្នុងវិស័យ​សិល្បៈវិញ​ម្ដង​។​ ទោះ​បី​ជា​​​​មាន​វ័យ​៣០​ឆ្នាំប្លាយក្តី តែ​បើ​និយាយ​ពី​សម្រស់​វិញ​ អ្នក​ទាំង​បី​នៅ​តែ​ក្មេង​ជាង​វ័យ​ដដែល​​​។

១/ កំពូល​តារា​ចម្រៀង​ស្រីរបស់​​​ផលិត​កម្ម​រស្មី​ហង្ស​មាស ​ឱក សុគន្ធកញ្ញា កើត​នៅ​ថ្ងៃ​ទី​ ១៤ កញ្ញា ឆ្នាំ ១៩៨៧ ​នៅ​រាជ​ធានី​ភ្នំពេញ មាន​កម្ពស់​ ១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ​និង​មាន​បង​ប្អូន​៣​នាក់​។ បើ​គិត​មក​ដល់​ពេល​នេះ​នាង​ មាន​អាយុ៣០ ឆ្នាំ​ហើយ ​។

២/ ដោយ​ឡែក​កំពូល​តារា​ចម្រៀង​ស្រី​​នៅ​ផលិត​កម្ម​ថោន​ មាស សុខសោភា វិញ​​ កើត​នៅ​ថ្ងៃ​ទី ២៩​ មករា ឆ្នាំ ១៩៨៤ នៅ​ខេត្ត​កំពង់ស្ពឺ​ មាន​កម្ពស់​ ១ ម៉ែត្រ ៦១ សង់ទីម៉ែត្រ ​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​ ៣​ នាក់ ​ប្រុស​២​ ស្រី​១​ ហើយ​បច្ចុប្បន្ន​​នេះ​នាង​មាន​ អាយុ ៣៣ ឆ្នាំ។

៣/ ពេជ្រ សោភា ​​កើត​នៅ​ថ្ងៃ​ទី ៥ ខែ​មិថុនា ឆ្នាំ​១៩៨៤ នៅ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ មាន​កម្ពស់​ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ​ ជា​កូន​ទី​៥​ ក្នុង​ចំណោម​បង​ប្អូន​៥ នាក់​ប្រុស​១​ ស្រី​៤ ។ បើ​គិត​មក​ដល់​ពេល​នេះ​ សោភា មាន​អាយុ ៣៣ ឆ្នាំ ៕​​

ចុចអាន៖ តារា​​ស្រី​ថៃ​១០​រូប​ដែល​​ល្បី​មាន​ស្បែក​ស​ចាំង​ខ្លាំង ទាំង​ក្នុង​និង​ក្រៅ​កាមេរ៉ា

អត្ថបទ៖ ឆុង ស៊ីណាន