​ស្រី​ៗ​​ស្រលាញ់​សត្វ​ចិញ្ចឹម រហូត​ដល់​លែង​ចង់​បាន​សង្សារ​?

  • 2017-06-28 10:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ខ្លះស្រលាញ់ និង​ចាត់​ទុក​សត្វ​ចិញ្ចឹម (​ឆ្មា ឬ ឆ្កែ​) ដូចជា​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​អញ្ចឹង ហើយ​គេ​បាន​ផ្តល់​សេចក្តី​ស្រលាញ់​ខ្លាំង រហូត​ភ្លេច​នឹក​នា​ដល់​ចង់​មាន​ស្នេហា​។ ស្រី​ៗ​មួយ​ចំនួន​ទៀតហ៊ាន​ទាំង​និយាយ​ថា អត់​សង្សារ​បាន តែ​អត់​ឆ្កែ អត់​ឆ្មា រស់​មិន​បាន​ទេ​។ ហេតុអ្វី​បាន​ជា​ស្រី​ៗ​ស្រលាញ់​សត្វ​ចិញ្ចឹម​ដល់​ថ្នាក់​នេះ​?

នៅ​ពេល​នេះ យើង​មាន​សុភាព​នារី ៣​នាក់ ដែល​ជា​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​ខ្លាំង​បំផុត ចូល​មក​បក​ស្រាយ​ពី​មូល​ហេតុ​ទាំង​នេះ​៖

កញ្ញា ចាន់ ជាត្តា បាន​ប្រាប់​កញ្ញា​​ថា៖ «​សត្វ​ចិញ្ចឹមប្រៀប​បាន​ដូច​ជា​សមាជិក​គ្រួសារ​ ខ្ញុំ​ស្រលាញ់​​​គេ​ខ្លាំង​ណាស់ ហើយ​ប៉ាម៉ាក់ខ្ញុំ​ ក៏​ស្រលាញ់​គេ​ដូចជា​កូន​ប្រុស​ស្រី អញ្ចឹង​ដែរ​។ សត្វ​ចិញ្ចឹមមាន​អារម្មណ៍​ដូច​មនុស្ស​ដែរ ហើយ​ពួក​គេ​ដឹង​ពី​មនុស្ស​ច្រើន​។ ពេល​ខ្លះ យើង​និយាយ​ថា យើង​ស្រលាញ់​គេ​ខ្លាំង​ ប៉ុន្តែ​គេ​ស្រលាញ់​យើង​ខ្លាំង​ជាង​យើង​គិត​ទៅ​ទៀត​​»។

ចំពោះ​រឿង​ស្នេហា និង​សត្វចិញ្ចឹម​វិញ ជាត្តា បាន​បញ្ជាក់​ថា៖ «ពេល​ខ្លះ គ្មាន​សង្សារក៏​មិន​អី​ដែរ កុំ​ឲ្យ​តែ​រស់​នៅ​ដោយ​គ្មាន​សត្វ​ឆ្កែ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ឯកា ហើយ​​អផ្សុក​»។

ជាត្តា​ និង​សត្វ​ឆ្កែ​របស់​នាង។

ចំពោះ​កញ្ញា អ៊ុក អេលីតា ដែល​ជា​អ្នក​ស្រលាញ់​សត្វ​ឆ្កែ​ខ្លាំង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា​នាង​ស្រលាញ់​សត្វតាំង​ពី​នាង​នៅ​តូច ព្រោះ​ថា​ពួក​គេ​គួរ​ឲ្យ​ខ្នាញ់ ហើយ​គេ​ស្រលាញ់​ម្ចាស់​​ដោយ​ស្មោះ។ អេលីតា បាន​បន្ត​ថា សត្វ​ចិញ្ចឹមចូលចិត្ត​ឲ្យ​មនុស្ស​អង្អែល ដូចនេះ​យើង​នឹង​មាន​ភាព​កក់ក្តៅ ដូចជា​យើង​បាន​ប្រលែង​លេង​ជាមួយ​កូន ឬមិត្តភក្តិ​ជិតស្និទ្ធ​របស់​យើង​អ៊ីចឹង។​​ លើស​ពី​នេះ សត្វ​ឆ្កែ​របស់​អេលីតា​ ក៏​ជា​ផ្នែក​មួយជំរុញទឹក​ចិត្ត​របស់​នាង​ផង​ដែរ​។

ចំពោះ​រឿង​ស្នេហា​វិញ អេលីតា​ អះអាង​ថា មនុស្ស​ប្រុស​ដែល​ស្រលាញ់​នាង គួរ​តែ​យល់​ពី​ការ​សេចក្តី​ស្រលាញ់​របស់​នាង​ចំពោះ​សត្វ​ចិញ្ចឹម​។ អេលីតា ៖ «​បើ​គេ​​ស្អប់​សត្វ​ឆ្កែ​របស់​ខ្ញុំ ខ្ញុំ​ក៏​មិន​ទៅ​រវល់​ស្រលាញ់​គេ​ដែរ​។ ប៉ុន្តែ​ប្រសិន​បើ​គេប្រតិកម្ម​នឹងរោម​សត្វ ខ្ញុំ​អាច​ស្វែង​យល់ ហើយ​រក​វិធីផ្សេង​បាន​​»។

អេលីតា និង​សត្វ​ឆ្កែ​របស់​នាង

រី​ឯ កញ្ញា វិញ សុជាតា ដែល​ស្រលាញ់​ស​ត្វ​ឆ្មា​ខ្លាំង​ ក៏​បាន​តាំង​ចិត្ត​ដែរ​ថា ៖ «​ប្រសិន​បើ​សង្សារ​ខ្ញុំ ឲ្យ​ខ្ញុំ​ជ្រើស​រើស​រវាង​គាត់ និង​សត្វ​ចិញ្ចឹម ខ្ញុំ​នឹង​ជ្រើសរើស​យក​សត្វ​ចិញ្ចឹម ព្រោះ​ខ្ញុំ​យល់​ថា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​សត្វ​ចិញ្ចឹម ដូច​ជា​មនុស្ស​ដែល​គ្មា​ន​បេះ​ដូង​អញ្ចឹង​។ ម៉េច​បាន​គេ​មិន​ចូល​ចិត្ត​ ឆ្កែ ឬ ឆ្មា ដ៏​គួរឲ្យ​ស្រលាញ់​ទាំង​អស់​នេះ​?​»

សុជាតា បាន​ប្រៀប​ប្រដូច​សត្វ ឆ្មា និង​ឆ្កែរបស់​នាង ដូចជា​មិត្ត​ស្និទ្ធិ​ស្នាល​ម្នាក់ ដែល​រាល់​ថ្ងៃពេល​នាង​បាន​លេង​ជាមួយ​ពួកគេ គឺ​នាង​សប្បាយ​ចិត្ត​មែន​ទែន​។ ហើយ​ពួក​គេ​ស្មោះត្រង់​នឹង​នាង ទោះ​បី​ជា​គេ​មិន​ចេះ​និយាយ​ភាសា​មនុស្ស​ក៏​ដោយ។ គ្រប់​ពេលនាង​ចង់ទិញ​របស់​លេង​ប្លែក​ៗ​ឲ្យ​សត្វ​ឆ្មា ឆ្កែ នាង​លេង ហើយ​ចង់​មើល​ថែ​ពួក​គេ​ឲ្យ​បាន​ល្អ​បំផុត​។ ពេល​ទៅ​ណា​ម្តង​ៗ ជាតាតែង​មាន​អារម្មណ៍​ថា សត្វ​ចិញ្ចឹម​របស់​គេ​កំពុង​តែ​នឹក​គេ ហើយ​នាង​ក៏​នឹក​ពួកគេ​ខ្លាំង​ដែរ​៕

អត្ថបទៈ ភារី

អត្ថបទពេញនិយម