លេងរ៉ូបដូចគ្នា ពេជ្រ សោភា និង CL អ្នកណាឡូយជាង
- 2017-06-20 01:58:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងរ៉ូបដូចគ្នា ពេជ្រ សោភា និង CL អ្នកណាឡូយជាង
កាលពីពេលថ្មីៗនេះ នៅក្នុងការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងកូរ៉េ G-Dragon តារាស្រីរួមផលិតកម្ម CL បានធ្វើឲ្យអ្នកគាំទ្រស្រែហ៊ោឡើងរង្គើឆាកនៅពេលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ។ បង្ហាញខ្លួនលើកនេះ អតីតមេក្រុម2NE1 បានធ្វើឲ្យគេមើលមិនភ្លឹកភ្នែកជាមួយរ៉ូបដ៏សិចស៊ីរឹបរាងពណ៌ក្រហមឆើត ដោយមានអាវក្រៅគ្របពីក្រៅធ្វើឲ្យស្រីស្អាតរូបនេះមើលទៅកាន់តែមានអំណាច។
ងាកមកប្រទេសយើងវិញម្ដង កាលពីថ្ងៃទី១៧ខែមិថុនាកន្លងទៅនេះ តារាចម្រៀងជួរមុខ ពេជ្រ សោភាក៏បានបង្ហោះរ៉ូបមានម៉ូដស្រដៀងគ្នានៅលើបណ្ដាញសង្គម IG របស់ខ្លួនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រ៉ូបរបស់ស្រីស្រស់ទាំង២គឺមានម៉ូដដូចគ្នាសឹងតែទាំងស្រុង។ អ្នកគាំទ្រកំពុងជជែកគ្នាថាតើ តើតារារូបណាស្លៀកនេះសមជាង៕
ចុះប្រិយមិត្ត គិតថាតារាមួយណាស្លៀកសមជាងគេ?
រូបថត៖ IG