មូលហេតុដែលនារីសក់វែងងាយទាក់ទាញជាងសក់ខ្លី
- 2017-06-13 10:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលនារីសក់វែងងាយទាក់ទាញជាងសក់ខ្លី
មនុស្សស្រីភាគច្រើនកម្រកាត់សក់ខ្លីណាស់ គឺចូលចិត្តទុកសក់វែង។ មានសក់វែងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ គឺមានប្រៀបច្រើនជាងនារីសក់ខ្លី ចំណុចទាំងអស់ខាងក្រោមនេះបង្ហាញថាហេតុអ្វីបានជានារីសក់វែងមានប្រៀបជាងនារីសក់ខ្លី៖
១. សក់វែងធ្វើឲ្យស្ត្រីមើលទៅស្អាតជាង
នារីមួយរូបដែលមានសក់វែងធ្វើឲ្យនាងមើលទៅរម្យទម និងទន់ភ្លន់ជាងបើប្រៀបនឹងនារីសក់ខ្លី។ ទន្ទឹមនឹងគ្នានេះដែរ វាក៏ធ្វើឲ្យនារីរូបនោះមើលទៅដូចជាស្រីដែលថែរក្សាប្រពៃណីបានល្អ។
២. សក់វែងតំណាងតំណពូជពង្ស
សក់វែងតំណាងឲ្យសុខភាពល្អទាំងរាងកាយ និងអារម្មណ៍។ តាមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ នារីសក់វែងងាយមានផ្ទៃពោះជាងនារីសក់ខ្លី។
៣. នារីសក់វែងតំណាងឲ្យសុខភាពល្អ
នៅពេលដែលនារីម្នាក់អាចថែរក្សាឲ្យសក់របស់ខ្លួនវែង រលោងបាន មានន័យថា នាងប្រាកដជាមានសុខភាពល្អដើម្បីថែសក់បែបនេះ។
៤. បុរសចូលចិត្តលេងសក់នារី
នៅពេលធ្វើរឿងលើគ្រែ បុរសចូលចិត្តលេងសើចជាមួយសក់វែងរបស់ស្ត្រី។ ការធ្វើបែបនេះ ធ្វើឲ្យបុរសឆាប់ឡើងដល់កំពូលជាងធម្មតា។
៥. សក់វែងអាចទាក់ទាញចំណាប់អារម្មណ៍របស់បុរស
៩០% នៃបុរសមានអារម្មណ៍រំជើបរំជួលពេលមានមនុស្សស្រីសក់វែងដើរកាត់ខ្លួន។ សក់វែងគឺសញ្ញានៃភាពទន់ភ្លន់របស់មនុស្សស្រី នេះគឺមូលហេតុដែលបុរសលង់នឹងស្រីសក់វែង។
៦. សក់វែងងាយស្រួលធ្វើម៉ូដសក់ជាងសក់ខ្លី
ខណៈសក់ខ្លីធ្វើបានតែប៉ុន្មានម៉ូដ សក់វែងអាចច្នៃបានម៉ូដច្រើនរាប់មិនអស់។ នៅពេលចូលកម្មវិធីម្ដងៗ នារីៗសក់ខ្លី អាចផ្លាស់ប្ដូរបានម៉ូដសក់ជាច្រើនដោយមិនភ្លេចខ្លាចច្រំដែលនោះឡើយ៕