មនុស្សស្រីបើចង់សាក់ គួរតែសាក់កន្លែងណាស្អាត?
- 2017-06-09 04:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីបើចង់សាក់ គួរតែសាក់កន្លែងណាស្អាត?
បើចង់សាក់អ្នកគួរតែជ្រើសរើសកន្លែងមួយដ៏ទាក់ទាញ និងស្រស់ស្អាត នោះទើបសាក់ទៅមានអារម្មណ៍សប្បាយចិត្ត មិនមែនចេះតែសាក់ផ្ដេសផ្ដាសនោះទេ។ កន្លែងទាំង ៦ ខាងក្រោមនេះ ពេញនិយមណាស់សម្រាប់មនុស្សស្រីដែលចង់សាក់ ៖
១. ស្មាខាងក្រោយ ៖ គឺជាកន្លែងមួយដែលស្អាតខ្លាំង ព្រោះមើលទៅសិចស៊ី និងលេចធ្លោពេលដែលអ្នកពាក់អាវចេញសាច់នៅកន្លែងនេះ។
២. ស្មាខាងមុខជិតដងកាំបិត ៖ បើអ្នកសាក់នៅត្រង់នេះ គឺពិតជាទាក់ទាញណាស់ ព្រោះវាជាកន្លែងដែលបង្ហាញពីភាពស្រស់ស្អាតរបស់មនុស្សស្រី នៅពេលដែលអ្នកពាក់អាវបញ្ចេញស្មា។
៣. កខាងក្រោយ ៖ ក៏ជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយដែរ ព្រោះនៅពេលដែលអ្នកលើកសក់ទៅលើវាធ្វើឲ្យអ្នកលេចចេញនូវរូបសាក់ដ៏ស្រស់ស្អាតមួយ។
៤. កំភួនដៃ ៖ គឺជាកន្លែងដែលគ្រប់គ្នាអាចមើលឃើញពីរូបសាក់របស់អ្នកបានយ៉ាងងាយ ហើយវាជាកន្លែងមួយដ៏ពេញនិយមក្នុងការសាក់។
៥. កដៃផ្នែកខាងមុខ ៖ ក៏ជាកន្លែងដ៏ពេញនិយមមួយដែរ ព្រោះវាមើលទៅស្រស់ស្អាត ឆើតឆាយដូចដែលអ្នកពាក់គ្រឿងលំអអីចឹង។
៦. កជើង ៖ ពេលដែលអ្នកស្លៀកខោខ្លី ឬសំពត់ វាលេចចេញនូវរូបរាងមួយដ៏ទាក់ទាញលើដងខ្លួនរបស់អ្នក។