តួ​ឯង​ស្រី​រឿង​ Wonder Woman ​និយាយ​មួយ​ឃ្លា​​នេះ​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ម៉ាច់​តែ​ម្ដង

  • 2017-06-07 04:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​បាន​មើល​រឿង​ Wonder Woman ​ប្រាកដ​ជា​សរសើរ​នឹង​សមត្ថភាព​សម្ដែង​របស់​តួ​ស្រី Gal Gadot ​មិន​ខាន​ព្រោះ​មាន​ឈុត​ល្អ​ៗ​មើល​ជា​ច្រើន។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្ញើល​នោះ​គឺ​នាង​ថត​​ឈុត​ខ្លះ​ទាំង​កំពុង​មាន​ផ្ទៃពោះ​ទៀត​ផង។

​Gal ​​បាន​លើក​ឡើង​​ថា​ ​«ខ្ញុំ​កើត​មក​សម្រាប់​ដើរ​តួ​អង្គ​នេះ​ហើយ​ខ្ញុំ​​មាន​មោទនភាព​​ដែល​​អាច​ក្លាយ​ជា​វីរនារី​​​​សម្រាប់​កូន​ស្រី​ខ្ញុំ​ទាំង​ពីរ​ និង​ក្មេង​ស្រី​ៗ​ដទៃ​ទៀត។​ ក្មេង​ប្រុស​ៗ​តែង​មាន​វីរបុរស​​របស់​ខ្លួន​​ច្រើន​ដូច​ជា​ Superman, Batman ឬ Spider-Man។ ចំណែក​ក្មេង​ស្រី​វិញ​ច្រើន​មាន​តែ​តួ​ព្រះ​នាង​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ។ ​ឥឡូវ​ពួក​គេ​មាន​ Wonder Woman ជា​ស្ត្រី​ដែល​ក្លាហាន​ មិន​ខ្លាច​អ្វី​ ​ជឿជាក់​លើ​ខ្លួន​ឯង និង​អាច​ធ្វើ​អ្វី​ៗបាន​គ្រប់​យ៉ាង។»

គួរ​បញ្ជាក់​ថា​ដើម្បី​បាន​រូប​រាង​ឲ្យ​ត្រូវ​សម្រាប់​ថត​រឿង​នេះ​ Gal Gadot ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ ញាំ​អាហារ​ឲ្យ​ត្រឹម​ត្រូវ​ និង​ទៀង​ទាត់​ ព្រម​ទាំង​ហាត់​ប្រាណ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ៕

អាន៖ តាម​ពិត​តួ​ស្រី​រឿង​ Wonder Woman ក៏​ពូកែ​លេង​ម៉ូដ​មិន​ណយ​ដែរ

ប្រភព៖ Mirror ប្រែ​សម្រួល៖ Chhai Yarith