ចៀវៃ​ស្អាត​ជាង​មុន​ទ្វេ​ដង​ក្រោយ​សម្រាល​កូន​ដំបូង​រួច

  • 2017-06-05 08:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ទទួល​ស្គាល់​ថា​ស្ទីល​សម្លៀក​បំពាក់​របស់​រាជិនី​ទូរទស្សន៍​តៃវ៉ាន់ Ruby Lin គឺ​មិន​ស្ថិតស្ថេរ​មុន​ពេល​បង្កើត​កូន​ដំបូង។ មាន​ពេល​ខ្លះ​នាង​ស្លៀក​ពាក់​ដូច​ម្ចាស់​ក្សត្រី រី​ឯ​​ពេល​​ខ្លះ​ទៀត​ស្លៀក​​ឲ្យ​តែ​បា​ន។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​កើត​កូន​រួច រូបភាព​របស់​តួរឿង "ព្រះនាង​យេយេ" គឺ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។

ការ​ស្លៀក​ពាក់​របស់​ស្រី​ស្អាត​វ័យ​៤១​ឆ្នាំ​គឺ​ម៉ត់ចត់​ជាង​មុន ហើយ​សម្រស់​មើល​ទៅ​ក៏​ក្មេង​ជាង​មុន​ដូច​គ្នា។ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា អ្នក​ម្ដាយ​កូន​១​នេះ ក្មេង​ស្អាត​ដូច​កាល​ជំនាន់​ថត​រឿង "ព្រះនាង​យេយេ" ពេល​ស្លៀក​ពាក់​បែប​យុវវ័យ។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ថា ឧត្តម​ភរិយា​របស់ Wallace Huo ក៏​បោះ​ទុន​លើ​ខោអាវ​ច្រើន​ជាង​មុន​រាល់​ពេល​ចូល​រួម​កម្មវិធី​ម្ដង​ៗ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ ដេត ធន្នី