រឿងដែលស្រីៗ Single គួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យខ្លួនឯងរីករាយ
- 2017-06-05 05:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលស្រីៗ Single គួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យខ្លួនឯងរីករាយ
ចង់ដឹងអត់ថាមនុស្សស្រី Single ធ្វើយ៉ាងម៉េចទើបអាចមានជីវិតរីករាយបាន? ចម្លើយមាននៅខាងក្រោមនេះ រៀបរាប់ដោយនារី ៥ នាក់ផ្សេងគ្នាដែលអាចរីករាយបាន៖
លីតា៖ «ទោះគ្មានសង្សារក៏ខ្ញុំអាចរីករាយបានដែរដោយគ្រាន់តែយើងព្យាយាមសេពគប់មិត្តភ័ក្ដិណាដែលល្អ និងអាចចែករំលែករឿងរ៉ាវគ្នាទៅវិញទៅមកបាន។ រឿងដែលមិនគួរធ្វើនោះ គឺបង្ហាញឲ្យអ្នកដទៃឃើញថាយើងដូចរស់ខ្វះស្នេហាមិនបាន ព្រោះវាមិនល្អសម្រាប់ខ្លួនយើងជាស្រីទេ»។
ស្រីមុំ៖ «ទោះគ្មានសង្សារ ឬមនុស្សប្រុសណាមកស្រលាញ់គឺល្អទៅវិញទេ ព្រោះយើងអាចមានពេលច្រើនជាមួយគ្រួសារ និងមិត្តភ័ក្ដិ ហើយបើគ្មានសង្សារនឹងវាក៏មិនស្លាប់ដែរ។ កុំបង្ហោះ status ដូចផែនដីនេះជិតរលាយអី ព្រោះសង្សារនឹងគ្មានអីអស្ចារ្យទេ»។
វិច្ឆិកា៖ «រឿងគួរធ្វើពេលនៅ Single នោះគឺតែងខ្លួនឲ្យស្អាតៗ,ទៅកន្លែងណាដែលយើងចង់ទៅ,កុំខ្វល់រឿងមនុស្សប្រុសអីអស់ ដល់ពេលគង់តែគូរដូចគេឯងទេ។ ចំណែករឿងមិនគួរធ្វើ គឺឈប់ធ្វើឃើញប្រុសមិនបានជ្រួលជ្រើម ព្រោះគេអាចម៉ៃថាស្រីអីឃើញប្រុសៗមិនបាន»។
សៀវលីន៖ «មិនហ៊ាននិយាយអីច្រើនទេ គ្រាន់តែថាពេលនេះខ្ញុំក៏នៅទំនេរដែរ ហើយក៏មិនខ្វល់ខ្វាយរឿងគ្មានបុរសមកញ៉ែដែរ។ ខ្ញុំគិតថាពេលដែលយើងនៅ Single គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់សិក្សាស្វែងយល់ និងធ្វើការឲ្យបានល្អបំផុត ព្រោះថាពេលមានសង្សារអារម្មណ៍យើងលែងសូវផ្ដោតលើការងារអីអស់នឹងហើយ។ រីឯរឿងដែលខ្ញុំហាមខ្លួនឯងនោះ គឺប្រាប់ខ្លួនឯងថាកុំទៅច្រណែនពួកម៉ាកដែលមានសង្សារអី ព្រោះឃើញពួកគេតែងតែឈ្លោះគ្នាញឹកញាប់ ចឹងហើយគ្មានក៏ល្អដែរ»។
នារីរ័ត្ន៖ «គ្មានអ្នកណាចង់នៅ Single ទេ តែបើមិនមានអ្នកស្រលាញ់ឲ្យធ្វើម៉េច ចឹងមានតែធ្វើខ្លួនតាមបែបធម្មតាៗទៅ មិនចាំបាច់យកខួរក្បាលទៅគិតរឿងនោះទេ។ តែគួរយកពេលពេលទៅធ្វើអ្វីដែលមានចំពោះខ្លួនឯង ទើបជីវិតអាចប្រសើរ។ បានជាខ្ញុំគិតចឹង ព្រោះម្ដាយមីងខ្ញុំគាត់ការអាយុ ៣៧ ដែរហើយនឹង ចឹងខ្ញុំទើប ២៦ ក៏នៅតែអាចមានគូរដែរ»៕