របៀប​គូរ eyeliner ដែល​ល្អឥតខ្ចោះ​ ទៅ​តាម​ទម្រង់​ភ្នែកនីមួយៗ

  • 2017-05-30 04:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគូរ eyeliner មិន​​មែន​ចេះ​តែ​គូរ​តាម​ចិត្ត​យើង​នឹក​ឃើញ​ទេ តែ​គួរ​ផ្ដោត​ទៅលើ​ទម្រង់​ភ្នែក​ជាមុន​ដែរ។ កញ្ញា សូម​ណែនាំ​វិធី​ងាយ​ៗ​ដែល​អាច​គូរ eyeliner បាន​ស្អាត និង​សក្ដិសម​នឹង​ភ្នែក​យើង​ថែម​ទៀត​ផង៖

១.ភ្នែក​រាង​ផ្លែ​អាល់ម៉ុង៖ មនុស្ស​ស្រី​ដែល​មាន​ទម្រង់​ភ្នែក​បែប​នេះ គួរ​គូរ eyeliner ស្ដើង​ៗ​ពី​ដើម​ភ្នែក​រហូត​ដល់​ចុង​ភ្នែក ហើយ​គូរ​ថែម​ពី​ក្រោមចុង​ភ្នែក​បន្ថែម​​តិចទៀត ទើប​មើល​ទៅ​ឃើញ​ភ្នែក​ធំ​ស្អាត។

២.ភ្នែក​មិន​ស្រឡះ៖ អ្នក​មាន​ភ្នែក​រាង​បែប​នេះ​គួរ​គូរ eyeliner ឲ្យ​ស្ដើង​គល់ តែ​កន្ទុយ​រាង​ធំ​ទើប​ឃើញ​ភ្នែក​មុត​ស្អាត។

៣.ភ្នែក​ធំ៖ ភ្នែក​ស្អាត​ស្រាប់​បែប​នេះ គូរ eyeliner តិច​ៗ​ស្ដើង ហើយ​មិន​បាច់​គូរ​ចេញ​កន្ទុយ​ភ្នែក​ឡើយ តែ​គួរ​គូរ​​ស្រមោល​ពី​ក្រោម​ភ្នែក​បន្ថែមដែរ ទើប​ឃើញ​ស្អាត។

៤.ទម្រង់​ភ្នែក​វែង៖ សុភាព​នារី​ណា​ដែល​មាន​ភ្នែក​បែប​នេះកុំ​បារម្ភ​​ពី​វិធីគូរ eyeliner ឲ្យ​ឃើញ​ស្អាត​។ គ្រាន់តែ​គូរ​ពី​ដើម​ភ្នែក​រាង​ក្រាស​បន្តិច ហើយ​កន្ទុយ​ភ្នែក​រាង​បាញ់​ឡើង​លើ​បន្តិច​ជា​ការ​ស្រេច។

៥.ទម្រង់​ភ្នែក​មុត​វែង៖ នេះ​ជា​ទម្រង់​ភ្នែក​ដែល​មាន​ភាព​សិចស៊ី​បំផុត​ហើយ តែ​ការ​គូរ eyeliner ត្រូវ​ប្រយ័ត្ន​បន្តិច​ដោយ​គូរ​ឲ្យ​ឆ្ងាយ​ពី​រោម​ភ្នែក និង​ត្រូវ​ដាក់​ស្រមោល​ស្រទន់​ទើប​ឃើញ​ស្អាត។

៦.ទម្រង់​ភ្នែក​ស្ដើង៖ ស្ត្រី​ដែល​មាន​ភ្នែក​បែប​នេះ អាច​ពិបាក​ក្នុង​ការ​គូរ eyeliner បន្តិច។ បើ​ចង់​គូរ​ឲ្យ​ឃើញ​ភ្នែក​ធំ គួរ​តែ​ដាក់​ស្រមោល​នៅ​កន្ទុយ​ភ្នែក រួច​សឹម​គូរ eyeliner ដើម​ភ្នែក​តូច ហើយ​កន្ទុយភ្នែកឲ្យ​ធំ​ទើប​ឃើញ​ភ្នែក​ធំ​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម