ផ្ទុះរឿង ចៀវៃបង្ខំ Wallace Huo ចុះឈ្មោះអាពាហ៍ពិពាហ៍តែមិនបានសម្រេច
- 2017-05-23 06:49:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះរឿង ចៀវៃបង្ខំ Wallace Huo ចុះឈ្មោះអាពាហ៍ពិពាហ៍តែមិនបានសម្រេច
យោងតាមបណ្ដាញព័ត៌មាន 163 មុននេះបន្តិចប្លុកករល្បីឈ្មោះ Song Tao Tak ទើបតែធ្វើឲ្យចង្កោមសិល្បៈចិនចលាចលនៅពេលលោកទម្លាយថា តារាសម្ដែង Ruby Lin និង Wallace Huo ការពិតមិនទាន់ជាប្ដីប្រពន្ធស្របច្បាប់នោះឡើយ បើទោះបីជារៀបអាពាហ៍ពិពាហ៍ដល់ទៅ២ដង។
តាមសម្ដីប្លុកករខាងលើ តារាជួរមុខទាំង២នេះ មិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍នោះឡើយ ដោយគ្រាន់តែរៀបមង្គលការតែប៉ុណ្ណោះ។ Song Tao Tak ថែមទាំងហ៊ានប្រកាសក្ដែងៗថា ខ្លួននឹងទទួលខុសត្រូវមុខច្បាប់ទាំងស្រុងបើសិនជានិយាយកុហក។
តាមនោះដែរ ប្លុកករបានឲ្យដឹងថា ការពិតតួរឿង "ព្រះនាងយេយេ" បានយករឿងខ្លួនមានផ្ទៃពោះដើម្បីបង្ខំឲ្យ Wallace Huo ចុះសំបុត្រអាពាហ៍ពិពាហ៍ តែតួប្រុសនេះបានត្រឹមតែរៀបការប៉ុណ្ណោះ មិនអាចចុះហត្ថលេខាបាន។ នេះគឺជាមង្គលដែលបានធ្វើឡើងដើម្បីបាំងភ្នែកញាតិប៉ុណ្ណោះ។ បច្ចុប្បន្ន ព័ត៌មាននេះកំពុងធ្វើឲ្យអ្នកគាំទ្ររបស់សិល្បករទាំង២ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕