តោះ​មក​ដឹង​ជីវ​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​ស្រី​ថៃ ​Kimberley

  • 2017-05-21 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Kimberley ​Anne ​Tiamsiri ​Woltemas​ ឬ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Kimberley ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ តារា​សម្តែង​ស្រី​មួយ​រូប​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ថៃ ​។ នាង​កើត​នៅ​ថ្ងៃ​ទី ​២២ ​មករា ​ឆ្នាំ ​១៩៩២ ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ​។ ​ជាមួយ​នឹង​រូបរាង​ខ្ពស់​ស្រឡះ ​កម្ពស់ ​១ ​ម៉ែត្រ ​៧០ ​និងទម្ងន់​ ៥០ ​គីឡូ​ក្រាម​ Kimberly ​អាច​ធ្វើ​ជា​តារា​សម្តែង​ផង​ និង​ជា​តារា​ម៉ូដែល​ក៏​បាន ​។ ​ជាង​នេះ​ទៀត ​តារា​ស្រី​ដែល​មាន​សញ្ជាតិ​ ២​ រូប​នេះ​អាច​និយាយ​បាន​បី​ភាសា​គឺ ​ភាសា​អាល្លឺម៉ង់ ​ភាសា​ថៃ ​និង​ភាសា​អង់គ្លេស ​។

Kimberly​ ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​នាង​អាយុ ​៨ ​ឆ្នាំ​មក​ម្ល៉េះ ​ដែល​កាល​នោះ​នាង​គឺ​ជា​តារា​ម៉ូដែល​វ័យ​ក្មេង​ ក្រោយ​មក​នាង​បាន​ក្លាយ​ជា​តារា​សម្តែង​នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​ជា​ច្រើន​ ។ក្នុង​ឆ្នាំ ​២០១០ ​នាង​បាន​ក្លាយ​ជា​តួ​ឯក​ស្រី​លើក​ដំបូង​ នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដោយ​ចូល​រួម​សម្តែង​ជាមួយ​លោក​Aum ​Atichart ​ ហើយ​ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​ចេះ​តែ​មាន​ការ​កើន​ឡើង​ តារា​ស្រី​វ័យ ​២៥ ​ឆ្នាំ​រូប​នេះ ​ក៏​បាន​ក្លាយ​ជា​ឯក​អគ្គរាជ​ទូត​ប្រចាំ​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​ជា​ច្រើន​ ព្រម​ទាំង​ការ​ចេញ​មុខ​នៅ​លើ​ក្រប​សៀវភៅ​ទស្សនាវដ្តី​ទៀត​ផង ​។

ប្រភព៖ daranews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម