មិនធម្មតា! Chompoo Araya ទៅ​បារាំង​៣​ថ្ងៃ​លេង​ម៉ូដ​​ខោ​អាវ​​រាប់​ម៉ឺន​ដុល្លារ

  • 2017-05-20 08:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​របស់​ថៃ Chompoo Araya នៅ​សប្ដាហ៍​នេះ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា តាម​រយៈ​ម៉ូដ​សំលៀកបំពាក់​របស់​នាង​ ពេល​ចូល​រួម​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​នៅ​ទីក្រុង Cannes ប្រទេស​បារាំង ​ជា​កម្មវិធី​លំដាប់​អន្តរជាតិ ដែល​មាន​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក​មក​បង្អួត​សម្រស់​លើ​កម្រាល​ព្រំ​ក្រហម។   នេះ​ជា​ឆ្នាំ​ទី​៥​ជាប់​គ្នា ដែល​ Chompoo បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ឆ្នាំ​នេះ គឺ​នាង​បាន​ចូលរួម​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ​ជាង ៥​ខែ។ យ៉ាង​ណា​មិញ តួ​ឯក​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​រូប​នេះ នៅ​តែ​អាច​បង្ហាញ​សម្រស់​យ៉ាង​ស្រស់​ស្អាត តាម​រយៈ​សំលៀកបំពាក់​ពី Brand ល្បី​ៗ​ដែលមាន​តម្លៃ​សរុប​ចូល​គ្នា​គឺ​ជា​ច្រើន​ម៉ឺនដុល្លារ។

  ថ្ងៃ​ទី​មួយ រ៉ូបម៉ាក Ralph Russo Haute Couture ពីខូលេកសិន Fall/Winter 2016 ចំណែក​ក្រណាត់​រុំ​ពី​ក្រោយ​គឺ​ពីខូលេខសិន Spring/Summer 2017

  ថ្ងៃ​ទី​ពីរ រ៉ូប​ម៉ាក Olivier Theyskens Spring/Summer 2017 ជាមួយ​ស្រោម​ដៃ Oliver Theyskens និង​គ្រឿង​អលង្កា​ពី​ប្រ៊េន Chopard។

ចប់​កម្មវិធី​កម្រាល​ព្រំ​ក្រហម Chompoo ក៏​បាន​ចូល​រួម​ពិធី​ជប់លៀង​ក្រុមហ៊ុន Chopard ដោយ​ស្លៀក​រ៉ូប Giambattista Valli។

រ៉ូប Giambattista Valli Haute Couture Spring/Summer 2016  

ថ្ងៃ​ទី​៣ រ៉ូប​ប្រ៊េន Ashi Studio និង​ក្រវិល​ប្រ៊េន Chopard។

ក្រៅ​ពី​ការ​ដើរ​លើ​កម្រាល​ព្រំ ឈុត​ដែល​ Chompoo បាន​ស្លៀក​ក្រៅ​កម្មវិធី​ក៏​មាន​ភាព​ទាក់ទាញ​ដែរ។

ឈុត​ទី​១

រួម​មាន​រ៉ូប​ និង​អាវ​ក្រៅ​ពី​ប្រ៊េន Disaya គ្រឿង​អលង្ការ​របស់​ប្រ៊េន Alessandra Rich ស្បែក​ជើង​ម៉ាក adidas ultraboost x និង​កាបូបប្រ៊េន Gabriela Hearst។

  ក្រវិល Alessandra Rich Crystal clip-on earrings តម្លៃ ៤៧៩ដុល្លារ

ស្បែកជើង​ adidas Ultraboost X Clima Shoes តម្លៃ ១៨០ដុល្លារ

កាបូប​ម៉ាក Jane របស់​ប្រ៊េន Gabriela Hearst

ឈុត​ទី២

រួម​មាន​រ៉ូប​ពី​ប្រ៊េន Alexander Wang រួមជាមួយ​អាវក្រៅពី​ប្រ៊េន Vetements ស្បែក​ជើង​កវែង​​ពី​ប្រ៊េន Balenciaga និង​កាបូបប្រ៊េន Gabriela Hearst ដដែល។

 #1 រ៉ូបម៉ាក Cut Out Modal Cami Dress របស់​ប្រ៊េន Alexander Wang តម្លៃ $169

#2 អាវ​ក្រៅ​ប្រ៊េន Vetements តម្លៃ​ប្រមាណ ៥ពាន់​ដុល្លារ

#3 ស្បែក​ជើង Balenciaga Knife Bootie តម្លៃ ៩៩៥ដុល្លារ

ឈុត​ទី៣

រ៉ូប​ស​ខ្លីដៃវែង​ពី​ប្រ៊េន 3.1 Phillip Lim ជាមួយ​ស្បែក​ជើងកីឡា​ប្រ៊េន Adidas Ultraboost X និង​វ៉ែនតា Dior។

#1 រ៉ូប​ស​ 3.1 Phillip Lim តម្លៃ​ប្រមាណ​ ៦០០ដុល្លារ

ឈុត​ទី៤

ឈុត​នេះ​ជា​ឈុត​ធម្មតា​ដែល​មាន​អាវយឺត​ផ្គូផ្គង​គ្នា​ជាមួយ​ខោ​ខូវប៊យ រួម​ជាមួយ​អាវ​រងាពី​ប្រ៊េន Jim Thompson និង​ស្បែក​ជើង Adidas។

#1 អាវ​រងា​វែង​របស់ Jim Thompson

ឈុត​ទី៥

ឈុត​នេះ​រួម​មាន​រ៉ូប​វែងប្រ៊េន Alexander McQueen ស្បែក​ជើង Gianvito Rossi និង​កាបូប S’UVIMOL។

#1 រ៉ូបវែង​ពី​ប្រ៊េន Alexander McQueen តម្លៃ ៦៦២៧ដុល្លារ

#2 ស្បែក​ជើង​កែង Strappy Peep Toe Pump ពីប្រ៊េន Gianvito Rossi

ឈុត​ទី៦ 

ឈុត​​ដែល​មាន​រ៉ូប​ប្រ៊េន Pomelo

  #1 រ៉ូប Pomelo Antoinette Long Sleeve Printed Dress តម្លៃប្រមាណ ៤០ដុល្លារ

ឈុតទី​៧

ឈុត​ចុងក្រោយ​នេះ​គឺ​សុទ្ធតែ​ប្រ៊េន Dior ទាំង​ព្រម​ទាំង​រ៉ូប កាបូប និង​ស្បែក​ជើង។

#1 រ៉ូប Dior Spring/Summer 2017  

#2 កាបូប Dior Tarot Pouch in Off-White Lambskin embroidered with the sun card

#3 ស្បែកជើង Dior Slingback Shoes

ប្រភព៖ jeab ប្រែ​សម្រួល៖ វ៉ាន់ថន

អត្ថបទពេញនិយម