មួយ​ឈុត​ដើរ​ទិញ​ឥវ៉ាន់​របស់​អ្នក​ស្រី​ Angelina Jolie នេះ​ស​សុទ្ធ​តែ​ម្ដង

  • 2017-05-19 02:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​វ័យ​ ៤៣ ​ឆ្នាំ​ Angelina Jolie ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​នឹង​កូន​ប្រុស​ Pax អាយុ​ ១៣​ឆ្នាំ​ និង​កូន​ស្រី​ Zahara អាយុ​ ១២​ របស់​អ្នក​ស្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​នៅ​តំបន់​ West Hollywood។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា​តារា​ស្រី​ល្បី​រូប​នេះ​ស្លៀក​ពាក់​ស្ទើរ​តែ​ពណ៌​ស​សុទ្ធ​តែ​ម្ដង​ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត។​ ម្ដាយ​កូន​ទាំង​បី​នាក់​នេះ​បាន​ចេញ​ចូល​ទិញ​ទំនិញ​​យ៉ាង​ច្រើន​នៅ​តាម​ហាង​មួយ​ចំនួន​ក្នុង​​តំបន់​នោះ​។

នៅ​ថ្ងៃ​​​ដដែល​នោះ​ គេ​ក៏​ប្រទះ​ឃើញ​ឡាន​ដឹង​ទំនិញ​ធំ​មួយ​កំពុង​ដឹង​ឥវ៉ាន់​ចូល​ក្នុង​គេហដ្ឋាន​ដែល​អ្នក​ស្រី​ទើប​ទិញ​ក្នុង​តម្លៃ​ ២៥​ លាន​ដុល្លារ​កាល​ពី​ខែ​មុន​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម