ពណ៌​ភ្នែក​៤​ពណ៌ ដែល​ជួយ​លើក​សម្រស់​នារី​អាស៊ី​បាន​ល្អ​បំផុត

  • 2017-05-18 04:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​យើង​មក​ស្វែងយល់​ទាំង​អស់​គ្នា​អំពី​ការ​តុបតែង​មុខមួយ​ផ្នែក គឺ​ការ​រើស​ពណ៌ភ្នែក​ (Eyeshadow) ដែល​កំពុង​ពេញ​និយម​បំផុត​សម្រាប់​នារី​ៗ​នៅ​អាស៊ី ដោយ​ជួយ​សន្សំ​ពេលវេលា​ក្នុង​ការ​ផាត់​មុខ និង​ធ្វើ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ថែម​ទាំង​ផ្លាស់​ប្ដូរ​អ្នក​ឲ្យ​ក្លាយ​ជា​នារី​មុខ​ស្រទន់ មុខ​មិន​ហោះ ឬ​មិន​​មានពណ៌​ដិត​ខ្លាំង​ពេក​រហូត​គួរ​ឲ្យ​ខ្លាច។ ទៅ​មើល​ទាំង​អស់​គ្នា ថា​តើ​មាន​ពណ៌​អ្វី​ខ្លះ៖   ១. ពណ៌​ Earth Tone

ពណ៌​ Earth Tone គឺ​ជា​ក្រុម​ពណ៌ដែល​មាន​ពណ៌​ស្រស់​ប៉ុន្តែ​រាង​ស្រគាំ​តិច​ៗ និង​មិន​ឆើត​មុត​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រក្សា​បាន​នូវ​សម្រស់​បែប​ធម្មជាតិ។ Eyeshadows ដែល​ប្រើ​គួរ​តែ​មាន​ពណ៌​ស្រាល​ៗ។ អាច​ផ្លាស់​ប្ដូរ​ពណ៌​បាន​ច្រើន​ដោយភាគ​ច្រើន​មានលក្ខណៈ​​ពណ៌​ត្នោត​ និង​ពណ៌​ធម្មជាតិ​ផ្សេង​ៗ​ទៀត។     ២. ពណ៌ Champagne

ពណ៌ Champagne មាន​លក្ខណៈ​ពណ៌​មាស​រាង​ក្រហម ឬ​រាង​ទឹក​ក្រូច ដែល​ជាប្រភេទពណ៌​ពេញ​និយម​សម្រាប់​នារី​ៗ​នៅ​កូរ៉េ ក៏​ដូច​ជា​នៅ​អាស៊ី​ទាំង​មូល។ ពណ៌​នេះ​អាច​ស៊ី​ជាមួយ​ស្បែក​គ្រប់​សម្បុរ និង​អាច​ធ្វើ​ឲ្យ​មើល​ទៅ​កាន់​តែ​ថ្លៃ​ថ្នូរ។     ៣. ពណ៌​កុលាប​ប្រផេះ (Smoky Rose)

ពណ៌​កុលាប​ប្រផេះ ឬ Smoky Rose ជា​ពណ៌​ដែល​មាន​លក្ខណៈ​ប្រផេះ​ដិត​ៗ ប៉ុន្តែ​មាន​លាយ​ពណ៌​​ផ្សេង​ៗ​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រទន់ ដូច​ជា​ពណ៌​ត្នោត​លាយ​ក្រហម ពណ៌​ត្នោត​រាង​ទឹក​ក្រូច ឬ​ពណ៌​ផ្កាឈូករាង​ក្រហម ដែល​ពណ៌ទាំង​នេះ​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​​មើល​ទៅ​មិន​កាច​ពេក និង​មិន​រឹង​ពេក។     ៤. ពណ៌​ត្នោត

ក្រុម​ពណ៌​ត្នោត នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ស្រស់ស្អាត ថ្លៃថ្នូរ បង្កប់​ដោយ​ភាព​សិចស៊ីបែប​ធម្មជាតិ ដែល​ជា​ទី​ពេញនិយម​​បំផុត​សម្រាប់​តារា​ម៉ូដែល ក៏​ដូច​ជា​សិល្បករ៕  

ប្រភព៖ Spiceee ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម