ចង់ទាន់សម័យ ស្រីៗគួរប្ដូរស្ទីលស្លៀកពាក់ ដោយសាកម៉ូដខោអាវឆ្នូតស,ខ្មៅ,ខៀវ វិញម្ដង!
- 2017-05-08 02:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទាន់សម័យ ស្រីៗគួរប្ដូរស្ទីលស្លៀកពាក់ ដោយសាកម៉ូដខោអាវឆ្នូតស,ខ្មៅ,ខៀវ វិញម្ដង!
រ៉ូប,ខោខោវប៊យ អាចស៊ាំហើយសម្រាប់នារី ដូចនេះគួរតែប្តូរស្ទីលមកស្លៀកសំលៀកបំពាក់ខ្មៅឆ្នូតស ឬខៀវ ម្ដង ព្រោះម៉ូដទាំងនោះមានភាពស្រស់ស្អាត និងទាន់សម័យខ្លាំង។ តែទោះយ៉ាងណា ក៏ត្រូវឲ្យយើងចេះជ្រើសរើសអ្វីមកតុបតែងបន្ថែមដែរ ទើបស្លៀកទៅឃើញលេចធ្លោជាងខោអាវម៉ូដផ្សេង។ ដូចនេះ កញ្ញា សូមណែនាំពីរបៀបស្លៀកពាក់ខោអាវខ្មៅឆ្នូតសដែលត្រឹមត្រូវ៖
អាវសំយេះស្មា ជាមួយសំពត់
រ៉ូបខ្មៅខ្លី ជាមួយអាវក្រៅធំខ្មៅឆ្នូតសក្រឡាធំៗ
អាវយឺតដៃខ្លី ជាមួយសំពត់វ៉ាល់ខៀវឆ្នូតស
អាវវៀលក្លៀកជាមួយខោខោវប៊យ គ្របដោយអាវធំខ្មៅឆ្នូតសក្រឡាធំៗ
អាវសាមីសចង់ចង្កេះ ជាមួយសំពត់វ៉ាល់ខៀវឆ្នូតស
អាវយឺតខ្មៅឆ្នូតស ជាមួយសំពត់ស
អាវសសំយេះស្មា រួមជាមួយខោខៀខ្មៅឆ្នូតស
អាវយឺតខ្មៅឆ្នូតស តឺនុយជាមួយខោខោវប៊យខៀវ
អាវសាច់ក្រណាត់ខ្មៅឆ្នូតស តឺនុយជាមួយខោខៀវឆ្នូតស
រ៉ូបខ្មៅឆ្នូតសរឹបរាងត្រឹមជង្គង់
អាវយឺតខ្មៅឆ្នូតស តឺនុយជាមួយខោខោវប៊យខៀវ និងយកអាវក្រៅចង់ចង្កេះ
អាវយឺតជុចកពណ៌ស ជាមួយខោខោវប៊យខៀវ ហើយបន្ថែមអាវក្រៅខ្មៅឆ្នូតស
អាវសាមីស ជាមួយសំពត់ខ្លីខ្មៅឆ្នូតស គ្រប់ដោយអាវក្រៅខ្មៅឆ្នូតស
អាវកាក់ខ្មី ជាមួយខោខោវប៊យខៀវ និងពាក់អាវក្រៅវែង