ចំណុច​៥​​យ៉ាង​បញ្ជាក់​ថា​អាកប្បកិរិយា​យើង​មាន​បញ្ហា ​​មិន​មែន​​អ្នកជុំវិញ​​​​ទេ

  • 2017-05-06 04:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួន​កាល​យើង​តែង​មាន​អារម្មណ៍​​ដូចជា​ធុញ​ទ្រាន់​នឹង​អ្នក​ជុំវិញ​ដែល​ចេះ​តែ​ធ្វើ​នេះ​ខុស​ ធ្វើ​នោះ​ខុស។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​វា​អាច​មក​ពី​​​ខ្លួន​អ្នក ​មិន​មែន​គេ​ទេ។ គួរ​សង្កេត​មើល​ បើ​អ្នក​​មាន​ចំណុច​ទាំង​នេះគួរ​​ឆាប់​ផ្លាស់​ប្ដូរ​ទៅ៖

១. គ្រប់​គ្នា​​ជា​មនុស្ស​រំខាន៖ សាក​ពិនិត្យ​មើល​ថា​បើ​អ្នក​ជុំវិញ​​មិន​ទាន់​ហើប​មាត់​និយាយ​ផង​ យើង​មាន​អារម្មណ៍​ធុញ​ហើយ​នោះ​ វា​ជា​សញ្ញា​ថា​អាកប្បកិរិយា​យើង​មាន​បញ្ហា​ហើយ។​

២. គិត​ថា​ខ្លួន​ឯង​ត្រូវ​ជា​និច្ច៖ គឺ​មិន​ដែល​ទទួល​កំហុស​តែ​ម្ដងមិន​ថា​លើ​រឿង​អ្វី​ ឬ​ប្រធាន​បទ​អ្វី​នោះ​ទេ។​

៣. មិន​ចេះ​សម្រប​សម្រួល៖ នេះ​ជា​ចំណុច​អវិជ្ជមាន​បំផុត។ តើ​អ្នកមិន​ដែល​ចង់​​សម្រួល​ជាមួយ​នរណា​ម្នាក់​​ទេ មែន​ទេ​?

៤. មិន​ពេញ​ចិត្ត​ពេល​គេ​​​ជោគជ័យ​៖ តាម​ពិត​ យើង​ត្រូវ​ចូលរួម​រីករាយ​មិន​មែន​មិន​សប្បាយ​ចិត្ត​នោះ​ទេ​។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​ចរិត​អវិជ្ជមាន​បែប​នេះ​ឲ្យ​សោះ។​

៥. ​ខឹង​គ្រប់​ពេល៖ សាក​គិត​មើល​ថា​ក្នុង​មួយ​ថ្ងៃ​យើង​ខឹង​ប៉ុន្មាន​ដង? បើ​ដឹង​ថា​ខ្លួន​ខឹង​ស្ទើរ​គ្រប់​ពេល​នោះ​ គួរ​​ប្រញាប់​សម្រួល​អារម្មណ៍​មក​វិញ។ ត្រូវ​ញញឹម​ឲ្យ​បាន​ច្រើន​ទើប​ល្អ។​

ដូច​នេះ​សម្រាប់​ស្ត្រី​ទាំង​អស់​ដែល​មាន​បញ្ហា​ទាំង​នេះ​ យើង​គួរ​ប្រញាប់​កែ​តម្រូវ​ដើម្បី​កុំ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់។ ត្រូវ​មើល​មនុស្ស​ជុំវិញ​ខ្លួន​ក្នុង​ផ្លូវ​វិជ្ជមាន​ទើប​អារម្មណ៍​យើង​សប្បាយ​ទៅ​តាម​នោះ​ដែរ​៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម