ចង់​ឲ្យ​គេ​ចូលចិត្ត​​តាំង​ពី​​ជួប​ដំបូង ស្ត្រី​គួរ​ជៀសវាង​កំហុស​​និយាយ​ស្ដី​ទាំង​នេះ

  • 2017-05-05 07:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ជួប​ដំបូង​គឺ​ជា​ពេល​សំខាន់​បំផុត​មិន​ថា​ក្នុង​ការងារ​ ការ​សិក្សា​ ស្នេហា​ ឬ អ្វី​ផ្សេង​​នោះ​ទេ​ព្រោះមនុស្ស​ដែល​យើង​ជួប​​​គេចំណាយ​ពេល​តែ​ ៧ ​វិនាទី​ប៉ុណ្ណោះ​ដើម្បី​វាយ​តម្លៃ​យើង​។ វា​ជា​ការ​ចាំ​បាច់​ដែល​យើង​គួរ​ប្រយ័ត្ន​ជាមួយ​​កំហុស​​ផ្សេង​ៗ​ជា​ពិសេស​ការ​និយាយ​។

១.និយាយ​កុហក​បំផ្លើស​៖ មិន​ថា​​ទៅ​សម្ភាសន៍​ការងារ​ ឬ​ទៅ​ជួប​អនាគត​​ឪពុកម្ដាយ​​ក្មេក​អី​នោះ​ទេ​ ការ​​និយាយ​មិន​ពិត​ធ្វើ​ឲ្យ​គេ​​​​មាន​អារម្មណ៍​ថា​​យើង​កំពុង​ប្រឹង​អួត​ ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​ទុក​ចិត្ត។។​​​​

២.និយាយ​គ្មាន​លាក់បាំង​អ្វី​សោះ៖ ការ​សំងាត់​នៃ​ជីវិត​ឯក​ជន​យើង​មិន​មែន​មនុស្ស​ទាំង​អស់​គួរ​ដឹង​ទេ។​

៣.​និយាយ​​គ្មាន​ឈប់​សោះ​៖ ក្នុង​ការ​សន្ទនា គួរ​មាន​ពេល​និយាយ​ និង​ពេល​ឈប់​ខ្លះ​​​ជា​រឿង​ធម្មតា។​ មិន​គួរ​ប្រឹង​​និយាយ​​ជ្រុល​មិន​​ដាច់​សោះ​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ធុញ​ទៅ​វិញ​។​

៤.សួរ​នាំ​ច្រើន​ជ្រុល៖ កុំ​សួរ​សំនួរ​ច្រើន​​រហូត​ដល់​ចេញ​ក្រៅ​ប្រធាន​បទ​ដល់​រឿង​​នយោបាយ​, សាសនា​, លុយកាក់ ឬ​ជីវិត​ឯកជន​គេ​​។ ត្រូវ​វៃ​ឆ្លាត​លើ​ចំណុច​នេះ​ទើប​គេ​មាន​អារម្មណ៍​ល្អ​ជាមួយ​យើង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម